កម្សាន្ត

នាវាបរទេសមួយគ្រឿង​ នាំភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ជិត ២ពាន់នាក់ ចូលទស្សនាកម្សាន្ត​ នៅព្រះសីហនុ

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី១៣​ ធ្នូនេះ​ នាវាទេសចណ៍ SUN PRINCESS បាននាំភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ជិត២.០០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា រយៈពេលមួយថ្ងៃ មុននឹងចាកចេញទៅកាន់ប្រទេសថៃ ។ នេះបេីយោងតាម​ AKP​ ។ 

នាវា SUN PRINCESS  មានសញ្ជាតិ Bermuda មានបណ្តោយប្រវែង ២៦៤.៣០ម៉ែត្រ ទទឹង ៣២.២០ម៉ែត្រ ជម្រៅទឹក៨.២០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចំនួន ១.៩៧៧នាក់ ស្រី ១.០៦៨នាក់ មាន ២៦សញ្ជាតិ និងមាននាវិកសរុបចំនួន ៨៤៦នាក់ស្រី ១៣២នាក់ មាន ៥០សញ្ជាតិ។

នាវា SUN PRINCESS បាននាំភ្ញៀវទេសចរបរទេសជិត ២.០០០នាក់ ចាកចេញពីប្រទេសវៀតណាម ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីវេលាម៉ោង៦ និង ៣០នាទី ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ ហើយនាវាមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ១៦ល្ងាច ថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃ  ។

ភ្ញៀវទេសចរបរទេសធ្វើដំណើរ កម្សាន្តតាមតំបន់រមណីយដ្ឋាននានាក្នុងក្រុងព្រះសីហនុ ទីប្រជុំជនផ្សារ តំបន់មាត់សមុទ្រ និងតំបន់នេសាទទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ៕

To Top