ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ នាវាទេសចរណ៍ SAPPHIRE PRINCESS សញ្ជាតិ UNITED KINGDOM ដែលមានបណ្តោយ ២៨៨ម៉ែត្រ និងទទឹង ៣៦ម៉ែត្រ ជំរៅទឹក ៨ម៉ែត្រ បាននាំអ្នកដំណើរចំនួន ២៧៧៤នាក់ និងនាវិកចំនួន ១០៧០នាក់ ចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនាកម្សាន្ត នៅខេត្តព្រះសីហនុ មុនចាកចេញទៅវិញនៅម៉ោង ៤ល្ងាច ។


