កម្សាន្ត

ជឿថាមនុស្សស្រី ច្រើនប្រាថ្នារាងដូច Jennie ពេលឃើញរូបនាង លើទស្សនាវដ្តីនេះ

កូរ៉េ៖ តារាចម្រៀង Jennie សមាជិកក្រុមចម្រៀងដ៏ល្បីល្បាញ BLACKPINK បានបង្អួតរាងដ៏ស្រស់ស្អាត របស់នាងលទស្សនាវដ្តី High Cut ។

សារព័ត៌មានKoreaboo នៅថ្ងៃទី៤ ខែមិនានេះបានបង្ហាញ រូបថតជាច្រើនសន្លឹករបស់ Jennie លើទស្សនាវដ្តី High Cut លេខថ្មីសម្រាប់ខែមិនានេះ ហើយក្នុងនាមជាតារាម៉ូដែល របស់ប្រេនម៉ាក CK តារាឆ្នើមរូបនេះពិតជាស្រស់ស្អាត ទាក់ទាញខ្លាំងមែនទែន ជាមួយរាងស្រលូន ក្នុងសម្លៀកបំពាក់ម៉ាកល្បីមួយនេះ ។

តាមរយៈរូបថតថ្មីរបស់ Jennie មានអ្នកគាំទ្រជាច្រើនលើកឡើងថា ស្អាតហើយជឿជាក់ មនុស្សស្រីប្រាថ្នារាងបែបនេះ ៕

ចង់ដឹងថា Jennie ស្រស់ស្អាតប៉ុនណា ទស្សនារូបភាពទាំងអស់គ្នា!

ដោយ៖ ទូច សុខលីដា

To Top