ភ្នំពេញ៖ តារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ នឹងបញ្ជាក់ពីមូលហេតុ នៃការចូលផលិតកម្ម Galaxy Navatra នៅរាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីលោក បានប្រកាសចូលក្នុងផលិតកម្មនេះ ក្រោយរួមរស់ ជាមួយផលិតកម្មធំហង្សមាស អស់២៣ឆ្នាំមក។
ក្នុងពិធីស្វាគមន៍ បង្ហាញមុខតារាចម្រៀង ព្រាប សុវត្ថិ ជាផ្លូវការនាល្ងាចថ្ងៃទី២៥ ខែសីហានេ នៅសណ្ឋាគារ Gardan City ជិតវិមានឈ្នះឈ្នះ ។ ខាងផលិតកម្ម Galaxy Navatra ក៏បានអញ្ជើញអ្នកសិល្បៈល្បីៗ ដើម្បីចូលរួមអបអរសាទរ និងពិសារភោជនីអាហារ ប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយផងដែរ។
ជាមួយគ្នានេះដែរ លោក ខេម ដែលផ្លាស់ពីផលិតកម្មថោន មកជ្រកក្រោម Galaxy Navatra ដូចលោក ព្រាប សុវត្ថិដែរនោះ ត្រូវផលិតកម្មថោនហៅមកដោះស្រាយ ក្នុងថ្ងៃតែមួយ ក្រោមហេតុផលថា លោកចូលមកច្រៀងផលិតកម្មថ្មីនេះ ខណៈនៅជាប់កុងត្រា ជាមួយផលិតកម្មចាស់។ នេះបើតាមសេចក្តី ប្រកាសរបស់ថោន កាលពីថ្ងៃ២៤ សីហា ៕


