កម្សាន្ត

ការផ្គូផ្គងលក្ខណៈគ្រួសារ Tik Tok ផ្តល់ សុវត្ថិភាព ដល់ យុវជន កម្ពុជា នៅ លើ បណ្តាញ អ៊ីនធើណេត

ភ្នំពេញ ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០៖ Tik Tok ដែល ជា កម្ម វិធីវីដេអូ ទូរស័ព្ទឈានមុខគេ បានធ្វើ ការប្រកាសនៅថ្ងៃនេះ អំពីការរពង្រឹងគោលការណ៍ ឯកជនភាព សម្រាប់ការប្រើប្រាស់ Tik Tok ជាលក្ខណៈគ្រួសារ ដល់ប្រទេសនានារួមមាន ប្រទេសកម្ពុជា ផងដែរ ។

នាពេលបច្ចុប្បន្ន ក្រុមគ្រួសារ ភាគច្រើន បាន ងាក ទៅ រក កម្មវិធី លើបណ្តាញ អ៊ីនធើណេត ដូចជា Tik Tok ជាដើម សម្រាប់កំសាន្ត ទទួលបានព័ត៌មាន និងភ្ជាប់ទំនាក់ទំនង ជាមួយមនុស្សជុំវិញខ្លួន ។ ជាមួយ នឹងកម្មវិធីផ្គូផ្គងលក្ខណៈគ្រួសា រឪពុក ម្តាយ អាចគ្រប់គ្រង និងតាមដានកូនៗ របស់ ពួកគេនៅលើ Tik Tok បាន ។ កម្មវិធីផ្គូផ្គងលក្ខណៈគ្រួសារ Tik Tok នេះ ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់ អាណាព្យាបាល ហើយ ក៏ជា ការ ចាប់ ផ្តើម ពង្រឹង លើ សុខុមាលភាពឌីជីថល និង ការអប់រំ សុវត្ថិភាព លើប្រព័ន្ធ អនឡាញ ។

កម្មវិធី ថ្មី រួម មាន ៖

• ស្វែង រក៖ ធ្វើ ការ គ្រប់ គ្រងការ ស្វែង រក ដោយ ផ្ទាល់ ទៅ លើ មាតិកា អ្នក ប្រើប្រាស់ ទ្រុង ជ្រូក (#) ឬសម្លេង របស់ កូន ៗ

• ផ្តល់ យោបល់ ៖ កំណត់ អ្នក ប្រើប្រាស់ ដែល អាច ធ្វើ ការ ផ្តល់ យោបល់ ទៅ លើ វីដេអូ របស់ កូនៗ (គ្រប់ គ្នា មិត្តភក្តិ គ្មាន )

• រុក រក ៖ កំណត់ អ្នក ដែល អាច មើល ឃើញ គណនី របស់ កូន អ្នក ឯកជន (កំណត់ អ្នក ដែល អាច មើល ឃើញ គណនីបាន ) ឬសាធារណៈ (គ្រប់ គ្នា អាច មើល ឃើញ គណនី និង ផ្តល់ យោបល់ នៅ លើ វីដេអូ )

• ចូល ចិត្ត វីដេអូ៖ កំណត់ អ្នក ដែល មើល ឃើញ វីដេអូ ដែល កូនរបស់ លោក អ្នក ចូល ចិត្ត

Arjun Narayan ប្រធាន ផ្នែក ទំនុក ចិត្ត និង សុវត្ថិភាព របស់ TikTok អាស៊ី ប៉ាស៊ីហ្វិក បាន និយាយ ថា ៖ «វា តែង តែ មាន ការលំបាក នៅ ពេល ដែល ឪពុក ម្តាយ នានា ចង់ តាមដាន ជីវិត លើ ប្រព័ន្ធ ឌីជីថល របស់ កូន ៗ។ តាមរយៈ ការ សហការ ជាមួយ នឹងសហគមន៍ និង ដៃគូ ឧស្សាហកម្ម ពួក យើង បាន ប្តេជ្ញា ក្នុង ការ សម្របសម្រួល ដល់ ទំនាក់ ទំនង នៅ ក្នុង គ្រួសារ អំពី សុវត្ថិភាពលើប្រព័ន្ធអ៊ីនធើណេត ។ កម្មវិធីផ្គូផ្គងលក្ខណៈគ្រួសារ Tik Tok ត្រូវ បាន បង្កើត ឡើង ក្នុង ន័យ ជួយ បង្កើន ចំណេះដឹង សុវត្ថិភាពលើ ប្រព័ន្ធ អនឡាញ និង បង្ហាញបទពិសោធន៍ដែល សក្តិសមបំផុត សម្រាប់ គ្រួសារ »។

ក្រៅ ពី កម្មវិធីផ្គូផ្គងគ្រួសារ ដែល អាច ឲ្យ ឪពុក ម្តាយ ភ្ជាប់ គណនី របស់ ខ្លួន ទៅ នឹង គណនី របស់ កូនៗ ក៏ មាន កម្មវិធី មួយ ចំនួនផ្សេង ទៀត ដូច ជា ការ គ្រប់ គ្រងពេល វេលា អេក្រង់ ម៉ូដដាក់កំហិត ការ ផ្ញើសារ ចូល ផ្ទាល់ ដើម្បី ឲ្យ អាណាព្យាបាល តាមដានលើ សកម្មភាព ប្រើប្រាស់ Tik Tok របស់ កូន ៗ។

ដើម្បី ធានា ឲ្យ បាន ពី សុវត្ថិភាព លើ ការ ប្រើប្រាស់ Tik Tok បាន ពង្រឹង គោល ការណ៍ សុវត្ថិភាព និង សុខុមាលភាពជាពិសេស ដល់ យុវជន ។ ថ្មីៗនេះ Tik Tok បាន បន្ថែម ការ ណែនាំ និង ឯកសារ បន្ថែម ទៀត ដើម្បី លើក កម្ពស់ គំនិត វិជ្ជមានអំពី រាង កាយ និង លុប ចោល មាតិកា ដែល បង្កការ ស្អប់ ខ្ពើម និង រើសអើង គ្នា។ បន្ថែម ពី នេះ ទៀត Tik Tok មិន អនុញ្ញាតិ ឲ្យមាន ការ ផ្ញើ រូប ឬ វីដេអូ នៅ ក្នុង សារឬ ការ ផ្តល់ យោបល់ និងជាពិសេស នៅ លើសារ ដែល សរសេរជា កូដ ព្រោះ តាម ការសិក្សា បាន បង្ហាញ ឲ្យ ឃើញ ថា វា អាច ជម្រុញដល់ ការ កើត មាន ការ រំលោភបំពាន ផ្លូវ ភេទ ដល់ កុមារ ។

Tik Tok ក៏ បាន សហការជាមួយ ដៃគូលំដាប់ ពិភព លោក ដើម្បី ការពារ ការ កេង ប្រវ័ញ្ច លើ កុមារ និង ធ្វើ ការ លុប ចោលមាតិកា គណនី ព្រម ទាំង រាយការណ៍ ទៅ កាន់ មជ្ឈមណ្ឌលជាតិសម្រាប់ការបាត់ខ្លួននិងកេងប្រវ័ញ្ចកុមារ ។ ការ ការ ពារ កុមារ តូចៗ ទាំង លើ ប្រព័ន្ធអន ឡាញ និង ក្រៅ ប្រព័ន្ធ អនឡាញ គឺ ពិត ជា មាន សារៈសំខាន់ និង ទាមទារ ឲ្យ មាន សហប្រតិបត្តិការ រវាងភាគី ជា ច្រើន រួម មាន រដ្ឋាភិបាល និង អង្គការ សុវត្ថិភាព កុមារ ជាដើម ។ ហេតុនេះ ហើយ Tik Tok បាន ផ្តល់ ការ គាំទ្រ ដល់ ការអនុវត្តន៍ របស់ Voluntary Principles to Counter Online Child Sexual Exploitation and Abuse ដែល ផ្តល់ នូវ ក្របខ័ណ្ឌដែល គ្រប់ ស្ថាប័ន អាច អនុវត្ត និង ឆ្លើយ តប ទៅ នឹង ការ ផ្លាស់ប្តូរ អាកប្បកិរិយា និង ការ ពារ យុវជន ។

សម្រាប់ គ្រួសារដែល ចង់ ស្វែង យល់ បន្ថែម អំពី សុវត្ថិភាព លើ ប្រព័ន្ធអន ឡាញ Tik Tok បាន បង្កើត ធនធាន មួយ ចំនួន រួមមាន មជ្ឈមណ្ឌល យុវជន គេហទំព័រ ឪពុក ម្តាយ វីដេអូ សុវត្ថិភាព ។ល។ Tik Tok នៅ តែ បន្ត ជម្រុញប្តេជ្ញា លើក កម្ពស់ សុវត្ថិភាពនៅ ក្នុង សហគមន៍ ជាពិសេស សម្រាប់ យុវជន និង បន្ត បង្កើន ធនធាន គោលការណ៍នានា ដែលជា គោលដៅ ទទួល បានសុវត្ថិភាព ខ្ពស់ ៕

To Top