កម្សាន្ត

ការចាក់ផ្សាយវីដេអូឯកសារ “Faces of Huawei” របស់អ្នកដឹកនាំជនជាតិជប៉ុនមួយរូប លើកញ្ចក់ទូរទស្សន៍ កំពូលប្រចាំកម្ពុជាគឺ ស្ថានីយ៍ទូរទស្សន៍CTN

Takeuchi Ryo គឺជាផលិតករជនជាតិជប៉ុនមួយរូបដែលទទួលបានប្រជាប្រិយភាពគួរជាទីកត់សម្គាល់ខ្លាំងកាលពីឆ្នាំ២០២០ បន្ទាប់ពីការ  ផលិតវីដេអូឯកសាររបស់លោក​ចំនួន២គឺ “Nanjing’s Anti-epidemic Scene” និង “Long Time No See, អ៊ូហាន” ដែលបានផ្ដិតយក  តថភាពនិងរបៀបដែលជនជាតិចិន ឆ្លើយតបនិងរំដោះខ្លួនពីការរីករាលដាលនៃជម្ងឺ -១៩។ វីដេអូនេះបានទាក់ទាញអ្នកទស្សនារាប់លាននាក់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ។ លោក Takeuchi ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសចិន បានចាប់ផ្តើមគម្រោងថ្មីមួយទៀតដែលមានឈ្មោះថា “Face of Huawei” ដែលការផលិតទាំងស្រុងមិនត្រូវបានជ្រៀតជ្រែកពីក្រុមហ៊ុន Huawei ឡើយ តែផ្ទុយទៅវិញលោកទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ។ បន្ទាប់ពីអ្នកដឹកនាំរឿងជនជាតិជប៉ុន លោក Takeuchi Ryo​ បានចេញផ្សាយនូវវីដេអូ “Faces of Huawei” ភាគទីមួយដែលមាន​​រយៈពេលជាង៣០នាទីក្រោមចំណងជើងថា “តើក្រុមហ៊ុនHuaweiនឹងអាចបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានដែរឬទេ?” នៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម វីដេអូនេះកំពុងបានវាយលុកនិងជាទីពេញនិយមនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញទាំងនោះ។ វីដេអូប្រភេទឯកសារដែលបង្ហាញពីការពិតរបស់ក្រុមហ៊ុននេះក៏បានទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាស្ថានីយ៍ទូរទស្សន៍ក្រៅប្រទេសមួយចំនួន រួមទាំងប្រទេសកម្ពុជាផងដែរ។ ថ្មីៗនេះ ស្ថានីយ៍ទូរទស្សន៍កំពូលប្រចាំប្រទេសកម្ពុជា ស្ថានីយ៍ទូរទស្សន៍​ ប៉ុស្តិ៍ស៊ីធីអិន ក៏បានចាក់ផ្សាយនូវវីដេអូ “Faces of Huawei” ជាមួយការបកប្រែជាភាសាខ្មែរ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ សប្តាហ៍កន្លងទៅនេះ។

កម្មវិធីFaces of Huawei ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ស៊ីធីអិន

លើសពីនេះទៅទៀត លោក Takeuchi បានជួបជាមួយលោក Jiang ជាអ្នកគ្រប់គ្រងកម្មវិធី​ “TOPMINDS” ដែលកម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០កន្លងទៅ ដើម្បីស្វែងរកនូវអ្នកមានទេពកោសល្យវ័យក្មេងទាំងឡាយ ក្នុងជំនាញផ្នែកបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ICT ដោយផ្តល់ប្រាក់បៀរវត្សខ្ពស់បំផុតសម្រាប់ពួកគេ។ តាមរយៈការណែនាំពីលោក Jiang ផលិតករជនជាតិជប៉ុនរបស់យើងក៏បានធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃ ដើម្បីជួបផ្ទាល់ជាមួយអ្នកសម្ភាសន៍ចុងក្រោយនៃភាគទី១នេះមានឈ្មោះថា​ Peng Zhihui ដែលជាសមិទ្ធផលរបស់កម្មវិធី TOPMINDS ​ ហើយបច្ចុប្បន្នលោកជាបុគ្គលិកនៃមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Huawei ប្រចាំ ទីក្រុងសៀងហៃ។ លោក Peng ដែលជាអ្នកជំនាញម្នាក់ក្នុងចំណោមអ្នកជំនាញ AI បានចែករំលែកថាក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនតែមួយគត់ដែលគ្របដណ្តប់នូវការផលិតគ្រប់ផ្នែកទាំងអស់ចាប់ពីមូលដ្ឋានគ្រឹះទៅស្ថាបត្យកម្ម software និងឧបករណ៍ឆ្លាតវៃផ្សេងៗនៅក្នុងឧស្សាហកម្មបញ្ញាសិប្បនិម្មិតឬ AI ។

មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ទីស្នាក់ការការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Huawei

តាមរយៈការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ស៊ីធីអិនរួចមក អ្នកតាមដានទស្សនាជនជាតិខ្មែរភាគច្រើនក៏អាចទទួលស្វែងយល់នូវទស្សនៈពិតៗនិងរូបភាពផ្ទាល់ពីក្រុមហ៊ុន Huawei ដែលបង្ហាញពីជ្រុងមួយទៀតខុសពីរូបភាព និងទស្សនៈចេញពីប្រព័ន្ធផ្សព្វផ្សាយរបស់លោកខាងលិច។ ទោះបីស្ថិតក្រោមការដាក់ទណ្ឌកម្ម និងបម្រាមដែលដាក់ដោយសហរដ្ឋអាមេរិកនិងបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួនក៏ដោយ     ក្រុមហ៊ុន Huawei មិនបានរាថយឡើយ។ ផ្ទុយទៅវិញក្រុមហ៊ុនថែមទាំងបង្កើនការវិនិយោគលើផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) បន្ថែមទៀតផង។ ដើម្បីបន្តស្វែងយល់ឱ្យកាន់តែច្បាស់អំពីក្រុមហ៊ុន Huawei ពិតប្រាកដ សូមកុំភ្លេចរង់ចាំតាមដានទស្សនាភាគបន្ទាប់ដែលនឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ស៊ីធីអិនក្នុងពេលឆាប់ៗនេះក្រោមប្រធានបទ “តើបច្ចេកវិទ្យាស្នូលរបស់ក្រុមហ៊ុន Huawei គឺជាអ្វី?”

ដើម្បីទស្សនាវីដេអូលម្អិត សូមចូលទៅតាមតំណនេះ៖ https://youtu.be/LeXIFmzfgzM

លោក Guo Ping ប្រធានប្តូរវេនរបស់ក្រុមហ៊ុន Huawei & លោក Takeuchi Ryo
To Top