កម្សាន្ត

គ្រួសារតារាចម្រៀង យក់ ថិតរដ្ឋា ជួបបញ្ហា ដល់ថ្នាក់គ្មានសូម្បី លុយទិញម្ហូប និងទឹកដោះគោកូន?

ភ្នំពេញ៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ហាក់កំពុងតែផ្ទុះការ ចាប់អារម្មណ៍យ៉ាងខ្លាំង ជុំវិញរឿងរ៉ាវ ដែលកំពូលតារាចម្រៀង យក់ ថិតរដ្ឋា និងស្វាមី គឺលោក ឃុំ ប៉ុណ្ណាដែត ហាក់បង្ហាញពីសញ្ញា មិនល្អក្នុងជីវិត ប្រៀបបានដូចជាកំពុងទទួលរង នូវអំពើអយុត្តិធម៌ រហូតដល់ថ្នាក់ ធ្វើឱ្យមានវិបត្តិហិរញ្ញវត្ថុ យ៉ាងខ្លាំង ។

អ្នកនាង យក់ ថិតរដ្ឋា បានបង្ហាញទុក្ខលំបាក តាមរយៈគណនី ហ្វេសប៊ុករបស់នាង ដោយភ្ជាប់ជាមួយរូបថត អង្គុយលើម៉ូតូកង់បី រួមនឹងកូនៗ របស់នាងយ៉ាងដូច្នេះថា «ខ្ញុំដឹងថា ខ្ញុំគ្មានលុយកាក់ច្រើន ដូចអ្នកឯង ដើម្បីតតាំងជាមួយអ្នកឯង តែខ្ញុំនឹងស៊ូអោយដល់ទីបញ្ចប់ បើទោះជាខ្ញុំត្រូវដើរខ្ចីបុល លុយកាក់គេក៏ដោយ គឺខ្ញុំប្រើភាពស្មោះត្រង់ របស់ខ្ញុំតែមួយមុខគត់ អ្នកឯងហែលទឹកភ្នែកខ្ញុំមិនរូចទេ បាបកម្មមានពិត »

ជាមួយគ្នានេះដែរ អ្វីដែលកាន់តែធ្វើឱ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺលោក ឃុំ ប៉ុណ្ណាដែត ហ៊ានបង្ហើបថា ពេលនេះគ្រួសារលោក គ្មានសូម្បីតែលុយទិញម្ហូប និងទឹកដោះគោកូន ដល់ថ្នាក់ខ្ចីលុយមិត្តភក្ដិចាយទៀតផង ។

លោក ឃុំ ប៉ុណ្ណាដែត បានសរសេរយ៉ាងដូច្នេះថា «សូម្បីតែលុយទិញ ទឹកដោះគោកូន និងទិញម្ហូបក៏ត្រូវទៅខ្ចីពីមិត្តភក្រ្តដែរ » ។ ងាកមកមើល បណ្ដាមហាជន អ្នកគាំទ្រវិញ ម្នាក់ៗ ហាក់កើតក្ដីបារម្ហ និង ព្រួយជាខ្លាំង ចំពោះគ្រួសារតារាមួយគូនេះ ព្រោះហាក់មិននឹកស្មានថា ជួបបញ្ហាលើកនេះ គ្រួសាររបស់លោកធ្លាក់ខ្លួន ដល់កម្រិត ដូចអ្វីដែលលោកបានសរសេរនេះ ។ ហើយជាមួយគ្នានេះក៏មានទស្សនិកជន ជាច្រើនបានបញ្ចេញមតិលើកទឹកចិត្ត ឱ្យអ្នកនាង យក់ ថិតរដ្ឋា និងស្វាមី ខំតស៊ូ យុត្តិធម៌ត្រូវតែមានសម្រាប់អ្នកទាំងពីរ ។

គួរឱ្យដឹងថា នេះជាលើកទីមួយហើយ ដែល តារាចម្រៀង យក់ ថិតរដ្ឋា និងស្វាមី គឺលោក ឃុំ ប៉ុណ្ណាដែត បង្ហាញពីទុក្ខលំបាកនៅលើបណ្ដាញសង្គម ខណៈដែលពេលកន្លងៗមកគេដឹងថា អ្នកទាំងពីរមានជីវិតល្អប្រសើរ ព្រមទាំងមានឈ្មោះជាថៅកែ ផ្នែកអចលនទ្រព្យទៀតផង ៕

ដោយ៖ ម៉ានី

To Top