ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យទេសចរណ៍ កាលពីថ្ងៃ១១ មីនា បានឲ្យដឹងថា តារាចម្រៀងដ៏ល្បីល្បាញរបស់អាមេរិក គឺនាងTaylor Swift បានផ្សព្វផ្សាយពីតំបន់ប្រាសាទ អង្គរវត្តនៃកម្ពុជា ក្នុងអាល់ប៊ុមបទចម្រៀងរបស់នាងទៅដល់ពិភពលោក ឲ្យបានកាន់តែស្គាល់ អង្គរវត្តបន្ថែមទៀត។
Taylor Swift បានចេញអាល់ប៊ុម ភ្ញាក់ផ្អើលទីពីរប្រចាំឆ្នាំ របស់នាង ដែលមានចំណងជើងថា “evermore” ។
មួយបទក្នុងអាល់ប៊ុមចម្រៀង ទាំង១៧ គឺជាការឧទ្ទិសដល់ជីដូនរបស់នាង Marjorie Finlay និងអ្នកចម្រៀងអូប៉េរ៉ា ដែលបានទទួលមរណៈភាពក្នុងឆ្នាំ២០០៣ និងរួមបញ្ចូល ទាំងការច្រៀងគាំទ្រ ពីជីដូនរបស់នាង។ វីដេអូនៃបទចម្រៀងនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល នៅក្នុងប្រទេសកម្ពុជា៕