ពិតជាមិនធម្មតា! ផលិតផលកូនខ្មែរបោះឆ្ពោះទៅឆាកអន្តរជាតិ! ភេសជ្ជៈប៉ូវកម្លាំង ផោវើរេមអាយស៍ បានបង្ហាញភាពលេចធ្លោនៅលើឆាកអន្តរជាតិដោយឈ្នះមេដាយមាសដ៏មានកិត្តិយសបំផុត ពីស្ថាប័នពិនិត្យគុណភាពលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៥ ដែលប្រារព្ធពិធីនៅទីក្រុងប្រាក សាធារណរដ្ឋឆេក។ ការឈ្នះមេដាយមាសនេះមិនមែនជារឿងចៃដន្យ តែបានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ផោវើរេមអាយស៍ ពិតជាមានគុណភាពខ្ពស់និងរសជាតិស្របតាមស្តង់ដារអន្តរជាតិយ៉ាងពិតប្រាកដមែន។

ភាពជោគជ័យដ៏មហោឡារិកនេះបានបង្ហាញពីភាពល្អដាច់គេរបស់ភេសជ្ជៈប៉ូវកម្លាំងផោវើរេមអាយស៍ ជាមួយក្លិនក្រអូបឈ្ងុយ បន្ថែមជាមួយម៉ុងតល់ (Menthol) ត្រជាក់ស្រស់ស្រាយ ទទួលអារម្មណ៍ដល់ច្រមុះភ្លាមៗក្រោយពិសារួច។ បើនិយាយពីរសជាតិវិញ ភេសជ្ជៈប៉ូវកម្លាំងផោវើរេមអាយស៍គឺជាជម្រើសទី ១ សម្រាប់អ្នកចូលចិត្តរសជាតិជូរអែម ឆ្ងាញ់ជាប់មាត់ បន្ថែមជាមួយម៉ុងតល់ត្រជាក់ប្រហើរជួយឱ្យអារម្មណ៍ស្រស់ស្រាយ និងរួមផ្សំជាមួយវីតាមីនច្រើនប្រភេទជំនួយដល់ថាមពល ស្មារតី មុខងារខួរក្បាល បង្កើនអានុភាពឆ្ពោះទៅភាពជោគជ័យ។ ភេសជ្ជៈប៉ូវកម្លាំងផោវើរេមអាយស៍ផលិតឡើង សម្រាប់ប្រជាជនខ្មែរ ស្របតាមបទដ្ឋាននៃសង្វាក់ផលិតផលដែលមានគុណភាពខ្ពស់ ដែលផ្តល់នូវរសជាតិ និង ទំនុកចិត្តដ៏មានសុវត្ថិភាពបំផុតសម្រាប់អតិថិជនទាំងអស់គ្នា។
ភេសជ្ជៈប៉ូវកម្លាំងផោវើរេមអាយស៍ នឹងខិតខំពង្រឹងគុណភាព និង រសជាតិឱ្យកាន់តែប្រសើរឡើងដើម្បីបំរើដល់អតិថិជនទូទាំងប្រទេសរបស់យើង។ សូមអរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រ ហើយអាចធ្វើឱ្យ ផោវើរេមអាយស៍មានឱកាសបង្ហាញខ្លួនលើឆាកអន្តរជាតិ និងនាំយកភាពជោគជ័យ ដ៏មានកិត្តិយសមកកាន់ប្រទេសជាតិ!



FB Page: https://www.facebook.com/PowaramEnergyDrink
