vivo V60 Lite បានមកដល់កម្ពុជាហើយ រចនាឡើងសម្រាប់ការកម្សាន្តគ្មានដែនកំណត់

កម្ពុជា ខែវិចិ្ឆកា ឆ្នាំ២០២៥ — ក្រុមហ៊ុន vivo បានប្រកាសចេញផ្សាយស្មាតហ្វូន V60 Lite និងបើកលក់ជាផ្លូវការ ដើម្បីបង្កើតបទពិសោធន៍កម្សាន្តគ្មានដែនកំណត់ថ្មី លើទូរស័ព្ទដៃ V60 Lite ។ V60 Lite ត្រូវបានរចនាឡើងជាមួយពណ៌ Pop Pink, Titanium Blue និង Elegant Black ដែលផ្តល់អេក្រង់ច្បាស់ល្អ ការថតរូបមានគុណភាពខ្ពស់ ប្រើប្រាស់ដោយរលូន និងមានថាមពលថ្មយូរអង្វែង សម្រាប់ការកម្សាន្តដោយគ្មានដែនកំណត់ ក្នុងតម្លៃតែ 319$ ។

រចនាបថស្អាតទាក់ទាញ សម្រាប់បទពិសោធន៍កម្សាន្តដ៏រលូន
V60 Lite ត្រូវបានបង្កើតឡើងប្រើប្រាស់ឲ្យបានយូរ និងផ្តល់បទពិសោធន៍ប្រើប្រាស់ដ៏រលូន ជាមួយនឹងថ្មដែលមានអាយុកាល ៥ ឆ្នាំ ដើម្បីធានាថា កម្មវិធី និងឯកសារក៏ដូចជាប្រតិបត្តិការទូទៅដើរបានដោយរលូនហើយអាចប្រើប្រាស់បានយូរអង្វែង។ V60 Lite មានរចនាបថស្តើង និងស្រាល ដែលភ្ជាប់មកជាមួយ RAM 8GB បូក RAM បន្ថែម 8GB និងសមត្ថភាពផ្ទុកទិន្នន័យ 256GB ដែលធានាបទពិសោធន៍ប្រើប្រាស់យ៉ាងរលូនរយៈពេលជាច្រើនឆ្នាំ។ អេក្រង់ AMOLED ទំហំ 6.77 អ៊ីញ ជាមួយនឹងអត្រា Refresh 120Hz និងកម្រិតសំឡេង 400% Dual Stereo Speaker ផ្ដល់នូវបទពិសោធន៍សំឡេងព័ទ្ធជុំវិញដ៏ឥតខ្ចោះ។ មុខងារ AI Super Link គឺជាបច្ចេកវិទ្យា AI Network Selection អាចសម្របតាមស្ថានភាពជុំវិញខ្លួនអ្នក ហើយប្តូរ network អោយមានល្បឿនលឿន ដើម្បីរក្សាការភ្ជាប់របស់អ្នកទោះស្ថិតក្នុងតំបន់សេវាខ្សោយ ឬទីប្រជុំជនក៏ដោយ។

បច្ចេកវិទ្យាកាមេរ៉ាចុងក្រោយ ថ្មប្រើបានពេញមួយថ្ងៃ និងរចនាឡើងសម្រាប់ប្រើប្រាស់បានយូរអង្វែង
កាមេរ៉ាគោល Sony 50MP ជាមួយនឹងពន្លឺ AI Aura Light ផ្តល់នូវរូបភាពច្បាស់លាស់ និងភ្លឺស្រទន់។ ខណៈដែលកាមេរ៉ា 32MP HD សម្រាប់ថតសែលហ្វី និងកាមេរ៉ា 8MP ជាកាមេរ៉ាក្រោយ មុំទូលាយ អាចថតរូប Portraits និងទេសភាពទូលាយបានយ៉ាងងាយស្រួល ( expansive scenes with ease ) ។

មុខងារ AI ដ៏មានសមត្ថភាពខ្ពស់បន្ថែមភាពអស្ចារ្យទៅលើរូបថតរបស់អ្នក៖
- AI Erase 3.0៖ លុបវត្ថុដែលមិនចង់បាន ឬ លុបចំណាំងផ្លាតនៃពន្លឺឬកញ្ចក់ចេញបាន។
- AI Photo Enhance៖ បង្កើនគុណភាពរូបភាពដែលមានគុណភាពទាបឲ្យកាន់តែច្បាស់លាស់។
- AI Aura Light៖ ជះពន្លឺពេញអេក្រង់មុខ បង្កើនភាពច្បាស់លើ Portrait ជាមួយនឹងពន្លឺដែលមានតុល្យភាព។
- AI Master Aura Light Portrait៖ មុខងារ Stepless Cold/Warm Color Adjustment ជួយកែតម្រូវកម្រិតពន្លឺឲ្យស៊ីទៅនឹងពន្លឺជុំវិញអ្នក ដោយរក្សាផ្ទៃមុខឲ្យនៅតែស្រស់ស្អាតបែបធម្មជាតិ។
V60 Lite ត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់បានយូរអង្វែង ជាមួយថាមពលថ្ម BlueVolt 6500mAh បច្ចេកវិទ្យាសាកថ្មលឿន 90W ដែលអាចសាកថ្មបានពេញក្នុងរយៈពេល 55 នាទី។
vivo V60 Lite ភ្ជាប់មកជាមួយនឹងកញ្ចក់ Shield Glass និងរចនាសម្ព័ន្ធ Comprehensive Cushioning ដ៏រឹងមាំដែលទទួលបានវិញ្ញាបនបត្រ SGS ធន់នឹងការធ្លាក់លំដាប់ផ្កាយ 5។ ជាមួយអាវក្រោះការពារធូលីនិងទឹកកម្រិត IP65, មុខងារ Wet-Hand Touch និង One-Tap Water Ejection សម្រាប់ការបណ្ដេញធូលីឬទឹកចេញបានក្រោយពេលដែលមានទឹកសាចឬធូលីហ៊ុយចូល។

បច្ចេកវិទ្យា AI
ក្រៅពីការកម្សាន្ត V60 Lite ក៏ជួយបង្កើនប្រសិទ្ធភាពការងារផងដែរ ដោយភ្ជាប់មកជាមួយ Google Gemini និងមុខងារ AI ដូចជា AI Captions, AI Note Assist, AI Transcript Assist និង AI Smart Call Assistant ។

vivo V60 Lite នឹងមានលក់នៅកម្ពុជាចាប់ពីថ្ងៃទី ១៧ ខែវិច្ឆិកា ជាមួយតម្លៃ 319$ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ Facebook របស់ vivo Cambodia សំរាប់ព័ត៌មានបើកលក់ និងការផ្តល់ជូនពិសេសផ្សេងៗ៕
