event

ក្រុមហ៊ុន រីនណៃជប៉ុន និងក្រុមហ៊ុន ខេមខូណា ត្រេឌីង រៀបចំសិក្ខាសាលា ស្ដីពីប្រព័ន្ធទឹកក្ដៅ សម្រាប់អគារពាណិជ្ជកម្ម

ភ្នំពេញ៖ ក្រុមហ៊ុន រីនណៃជប៉ុន និងក្រុមហ៊ុន Camcona Trading (Cambodia) Co., Ltd. នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលា ស្ដីពី ប្រព័ន្ធទឹកក្ដៅ សម្រាប់អគារពាណិជ្ជកម្ម របស់ផលិតផលរីនណៃ។ សិក្ខាសាលានេះ បានធ្វើឡើងនៅភោជនីយដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោក Koji Teramoto នាយកគ្រប់គ្រងក្រុមហ៊ុន Rinnai Holdings (Pacific) Pte Ltd ប្រទេសសិង្ហបុរី និងអ្នកស្រី គីមស្រ៊ុន អេលីដា អគ្គនាយិកា ក្រុមហ៊ុន Camcona Trading (Cambodia) Co., Ltd. ព្រមទាំងដៃគូអាជីវកម្ម និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

អ្នកស្រី គីមស្រ៊ុន អេលីដា បានថ្លែងថា «ក្រុមហ៊ុន Camcona Trading មានមោទនភាព ក្នុងការធ្វើជាអ្នកចែកចាយនូវផលិតផលម៉ាករីនណៃ Rinnai នៅក្នុងប្រទេសកម្ពុជា»។

ជាមួយគ្នានេះ អ្នកស្រី គីមស្រ៊ុន អេលីដា បានឲ្យដឹងថា ផលិតផលរបស់រីនណៃ មានដូចជា៖ ម៉ាស៊ីនទឹកក្តៅ ចង្ក្រាន ម៉ាស៊ីនបឺតផ្សែង -ល- អស់រយៈពេលជាងមួយ១០០ឆ្នាំមកហើយ Rinnai បានឈរ ជាស្តង់ដារសកល សម្រាប់ការរចនាវិស្វកម្មដ៏ជាក់លាក់ ភាពជឿជាក់ និងការច្នៃប្រឌិត ក្នុងបច្ចេកវិទ្យាកម្ដៅ។

អ្នកស្រី គីមស្រ៊ុន អេលីដា ​បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា យើងកំពុងឃើញកំណើនដ៏ខ្លាំងក្លា និងការនិយមប្រើប្រាស់នូវផលិតផលម៉ាករីនណៃ។ កំណើននេះ នាំមកនូវតម្រូវការកើនឡើង សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទំនើប ប្រកបដោយនិរន្តរភាព និងភាពអាចទុកចិត្តបាន។

អតិថិជននាពេលបច្ចុប្បន្ន ទាមទារនូវប្រព័ន្ធទឹកក្តៅដែលមាន៖

១៖ ប្រសិទ្ធភាពថាមពលខ្ពស់ (Energy Efficient): កាត់បន្ថយការចំណាយលើប្រតិបត្តិការ និងផលប៉ះពាល់បរិស្ថាន។
២៖ ប្រសិទ្ធភាពទំហំ (Space Efficient): អាចដាក់បញ្ចូលទៅក្នុងការរចនាសំណង់ទំនើបៗបានយ៉ាងរលូន។
៣៖ ភាពអាចទុកចិត្តបាន (Reliable): ផ្តល់ទឹកក្តៅជាប់លាប់តាមតម្រូវការ គ្រប់ពេលវេលា។

សូមជម្រាបថា ក្រុមហ៊ុន Camcona Trading (Cambodia) Co., Ltd. ជាក្រុមហ៊ុនដែលទទួលសិទ្ធិនាំចូល និងចែកចាយ ម៉ាស៊ីនទឹកក្តៅ ម៉ាស៊ីនបឺតផ្សែង និងចង្ក្រានគ្រប់ប្រភេទ ពីសាជីវកម្មរីនណៃជប៉ុន មកទីផ្សារក្នុងប្រទេសកម្ពុជា អស់រយៈពេល១៣ឆ្នាំមកហើយ។

សាជីវកម្មរីនណៃជប៉ុន បានរីកចម្រើនក្លាយជាម៉ាកយីហោ ទទួលបានកេរ្តិ៍ឈ្មោះ និងទំនុកចិត្តខ្ពស់ពីអតិថិជន នៅក្នុងទីផ្សារកម្ពុជា ដោយសារផលិតផល មានគុណភាព សុវត្ថិភាព នវានុវត្តន៍ សន្សំសំចៃថ្លៃចំណាយ និងការពារបរិស្ថាន ប្រើធន់បានយូរ និងជាពិសេសសេវាកម្មគាំទ្រ ដែលអាចទុកចិត្តបាន ជូនដល់អតិជន៕

To Top