ភ្នំពេញ៖ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ – កម្មវិធីរត់ប្រណាំងសប្បុរសធម៌ AMAZFIT RECHARGE RUN 2026 បានប្រព្រឹត្តទៅដោយជោគជ័យយ៉ាងរលូន និងទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីសំណាក់អ្នកចូលរួម ដោយមានអ្នករត់សរុបចំនួន ៦០០ នាក់ បានចូលរួមក្នុងសកម្មភាពរត់ដើម្បីសុខភាព និងចូលរួមចំណែកជួយដល់សង្គម។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រត់ដើម្បីសុខភាព! រត់ដើម្បីបរិច្ចាគ! រត់ដើម្បី Recharge ខ្លួនឯង!» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការហាត់ប្រាណ និងការថែរក្សាសុខភាព ព្រមទាំងជំរុញស្មារតីនៃការចែករំលែក ការជួយគ្នាទៅវិញទៅមក និងការរួមចំណែកដល់សហគមន៍។
អ្វីដែលកាន់តែមានអត្ថន័យ គឺតាមរយៈកម្មវិធីនេះ AMAZFIT បានចូលរួមបរិច្ចាគថវិកាចំនួន ៦,០០០ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីគាំទ្រដល់បេសកកម្មក្នុងការផ្តល់សេវាថែទាំសុខភាព និងការព្យាបាលដល់កុមារកម្ពុជា។
ជាមួយគ្នានេះដែរ CAMBODIA WATER ក៏បានចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌នេះ ដោយបរិច្ចាគថវិកាចំនួន ១០,០០០ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យកុមារអង្គរ តាមរយៈកម្មវិធី AMAZFIT RECHARGE RUN 2026 ដែលជាការបង្ហាញពីការចូលរួមគាំទ្រដល់សហគមន៍ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់កុមារ។
ការចូលរួមរបស់អ្នករត់ទាំង ៦០០ នាក់ មិនត្រឹមតែបង្ហាញពីស្មារតីស្រឡាញ់សុខភាព និងការរស់នៅប្រកបដោយភាពសកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីកម្លាំងនៃសាមគ្គីភាព និងការចូលរួមក្នុងសកម្មភាពសង្គម។ រាល់ជំហាននៃការរត់ គឺជាការចូលរួមចំណែកក្នុងការបង្កើតសារដ៏មានអត្ថន័យថា ការផ្តល់ឱ្យ និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃ អាចចាប់ផ្តើមពីសកម្មភាពតូចៗរបស់យើងម្នាក់ៗ។
ជោគជ័យនៃកម្មវិធី AMAZFIT RECHARGE RUN 2026 ក៏មិនអាចកើតឡើងបានដែរ ប្រសិនបើគ្មានការចូលរួមគាំទ្រពីម្ចាស់ឧបត្ថម្ភ សហឧបត្ថម្ភកម្មវិធី រួមមាន៖
Cambodia Water
Chip Mong 271 Mega Mall
Chip Mong Land
Central Hospital
INSTITUTE OF FINANCE AND ACCOUNTING
ACLEDA UNIVERSITY OF BUSINESS Co., Ltd.
UPG PIPE CO., LTD
Sabrina Jewelry
Klang Warehose
ដៃគូសហការ អ្នកឧបត្ថម្ភគាំទ្រកម្មវិធីរួមមាន៖
Buran
Biz Advisor
Corporate Connections
World Pop Travel
Digital Finance (DFC)
Biz Dimension
LK BIZ
P A T PROFESSIONAL LIMITED
HEEKCAA
Gege Express
HLB Audit & Partner
Soma Cake
Champei POS
Mr. Seng Vannak
SS Pig Farm
One Bite
DS
Rendez-Vous
Yutharoth Chhim
CO.DENIM
និងដៃគូផ្សព្វផ្សាយកម្មវិធីរួមមាន៖
Starbalm
Thnort Media
30 Daily
DAP News
KANHA News
Grab
MOB Adventure
Eye Care
Motive
ព្រមទាំងក្លឹបរត់ ក្រុមការងារស្ម័គ្រចិត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាចូលរួមចំណែកក្នុងការរៀបចំ និងធ្វើឱ្យកម្មវិធីនេះសម្រេចបាននូវលទ្ធផលដ៏មានអត្ថន័យ។
ក្នុងឱកាសនេះ ក្រុមការងារ AMAZFIT សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមរត់ទាំង ៦០០ នាក់ ម្ចាស់ឧបត្ថម្ភ ដៃគូសហការ និងក្រុមការងារទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងរួមចំណែកធ្វើឱ្យកម្មវិធីនេះទទួលបានជោគជ័យ។
AMAZFIT RECHARGE RUN 2026 មិនត្រឹមតែជាព្រឹត្តិការណ៍រត់ប្រណាំងប៉ុណ្ណោះទេ ប៉ុន្តែជាការរួមគ្នាបង្កើតសហគមន៍ដែលមានសុខភាពល្អ ចេះចែករំលែក និងពោរពេញដោយក្តីសង្ឃឹម។
រត់ដើម្បីសុខភាព! រត់ដើម្បីបរិច្ចាគ! រត់ដើម្បី Recharge ខ្លួនឯង!







