event

ក្រុមការពារតំណែងជើងឯក Osaka Bluteon ត្រូវប្រឈមមុខជាមួយក្រុមចំណូលថ្មី Fragolad Kagoshima នៅលីគ SV.League

នៅថ្ងៃទី 14 និង 15 ខែវិច្ឆិកា ក្រុម Osaka Bluteon នឹងធ្វើតេស្តសមត្ថភាពក្រុម Fragolad Kagoshima។ 1xBet ដែល​ជា​ម៉ាក​យីហោ​លំដាប់ពិភពលោក នឹងធ្វើការវិភាគទុកជាមុនអំពីការប្រកួតរវាងក្រុមទាំងពីរ ដែលស្ថិតនៅចំណាត់ថ្នាក់ដាច់គ្នាឆ្ងាយមួយនេះ។

ស្ថានភាពបច្ចុប្បន្ន

ក្រុម Osaka Bluteon បានបើករដូវកាលលីគ SV.League ថ្មីជាមួយនឹងជ័យជម្នះក្រៅដីពីរប្រកួតជាប់ៗគ្នាលើក្រុម Hokkaido Yellow​ Stars (3–0 និង 3–1)។ សម្រាប់ការប្រកួតបើកឆាកក្នុងដីខ្លួនឯងទល់នឹងក្រុម Wolfdogs Nagoya ក្រុម​ការ​ពារ​តំណែង​ជើង​ឯក​មួយនេះបានតស៊ូវាយយកឈ្នះពីរសិត មុនពេលបណ្តោយឱ្យគូប្រកួតតាមស្មើវិញ។ Nagoya បាន​យក​ឈ្នះក្នុ​ង​សិត​កាត់​សេចក្តី​ក្នុង​​លទ្ធផល 15–8។ នៅថ្ងៃបន្ទាប់ ក្រុមរបស់គ្រូបង្វឹកសញ្ជាតិហ្វាំងឡង់លោក Tuomas Sammelvuo បាន​វាយ​បក​យក​ឈ្នះ​វិញ​ក្នុង​លទ្ធផល​ 3–1 ដែលបញ្ជាក់ថាការបរាជ័យកន្លងមកគ្រាន់តែជាការភ្លាត់ស្នៀតប៉ុណ្ណោះ។ កាលពីសប្តាហ៍មុន ក្រុម​កំពូល​តារាង​នេះ​បាន​ធ្វើ​​ដំណើរទៅកាន់ទីក្រុង Shizuoka ហើយក្នុងនាមជាក្រុមដែលមានប្រៀបជាងដាច់ ពួកគេបានយកឈ្នះលើក្រុម Toray Arrows យ៉ាង​ជឿជាក់ទាំងពីរប្រកួត (3–0 និង 3–1)។

ចំណែកឯក្រុម Fragolad Kagoshima បានបើកឆាកព្រឹត្តិការណ៍លីគ SV.League របស់ខ្លួនជាមួយនឹងការបរាជ័យ 3 សិត​ផ្ទួន​ៗ​គ្នា​នៅ​ទឹកដីក្រុម Nippon Steel Sakai Blazers។ នៅក្នុងការប្រកួតសងសឹក កូនក្រុមរបស់លោក Takanori Fujita បាន​ធ្វើឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំងដោយយកឈ្នះក្នុងការប្រកួតដែលអូសបន្លាយដល់ប្រាំសិត បន្ទាប់ពីចាប់ផ្តើមជាមួយនឹងហាងឆេង 5.0។ នៅ​ក្នុង​ការ​ប្រកួតពីរជុំបន្ទាប់ Kagoshima បានចាញ់ក្រុម Hokkaido Yellow Stars ក្នុងដីខ្លួនឯងក្នុងលទ្ធផល 3–0 និង 3–1 ហើយ​បន្ទាប់​មក​បានចាញ់ក្នុងលទ្ធផលដូចគ្នានេះក្រោមថ្វីដៃក្រុម Voreas Hokkaido នៅក្រៅដី។

អ្វីដែលគួររំពឹងទុក

ក្រុម Osaka Bluteon គឺជាក្រុមដែលទទួលបានការហ្វឹកហាត់យ៉ាងល្អ ដឹកនាំដោយម្ចាស់មេដាយមាសអូឡាំពិកពីរជំនាន់កាល Antoine​ Brizard។ លោក Tuomas Sammelvuo មានកីឡាករបម្រុងល្អៗ​គ្រប់​គ្រាន់​ដើម្បី​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​នៅ​ពាក់​កណ្តាល​សិត។ ក្រុមម្ចាស់ផ្ទះមានទម្រង់លេងរួមបញ្ចូលគ្នានូវការវាយសេវាយ៉ាងខ្លាំងក្លា ជាមួយនឹងរបាំងបាំងបាល់ដ៏ល្អ និង​ទម្រង់​ការពារ​យ៉ាង​រឹង​មាំ។ លើសពីនេះទៅទៀត អ្នកគាំទ្រនៅកីឡដ្ឋាន Panasonic Arena ប្រៀបបានដូចជាកីឡាករទីប្រាំពីរនៅលើទីលានអញ្ចឹង។ ការ​​​ធ្វើដំណើរទៅប្រកួតនៅទីក្រុង Osaka គឺជាការសាកល្បងដ៏លំបាកមួយសម្រាប់ក្លឹបណាក៏ដោយ កុំថាឡើយ​ដល់​ទៅ​ក្រុម​ចំណូល​ថ្មី​នោះ។

ក្រុម Fragolad Kagoshima បានទាក់ទាញចិត្តអ្នកគាំទ្រទូទៅជាមួយនឹងស្មារតីប្រកួតប្រជែងរបស់ពួកគេ៖ សូម្បីតែនៅ​ពេល​ត្រូវ​គេ​នាំ​មុខ 24–20 ក៏ដោយ ក៏ពួកគេនៅតែបន្តតស៊ូដណ្តើមយកពិន្ទុរហូតដល់ទីបញ្ចប់។ ចំណុច​ខ្លាំង​របស់​ពួក​គេ​រួម​មាន​ការវាយ​សម្រុក​យ៉ាង​លឿនចេញពីស្លាបសងខាង ការហ៊ានប្រថុយវាយសេវាបែបប្រយុទ្ធ និងការជួយសង្គ្រោះបាល់យ៉ាងស្វិតស្វាញ។

សម្រាប់អ្នកវិភាគរបស់ 1xBet សំណួរសំខាន់នៅក្នុងជំនួបលីគ SV.League លើកទីមួយរបស់ក្លឹបទាំងពីរនេះ គឺថាតើ Kagoshima អាច​​រកវិធីទម្លុះរបាំងការពារដ៏រឹងមាំរបស់ក្រុមម្ចាស់ផ្ទះបានឬអត់៖

  • ប្រសិនបើ Osaka អាចរក្សាស្តង់ដារចាប់សេវាបានល្អដូចធម្មតារបស់ខ្លួនបាន នោះអ្នកប៉ះសេរបស់​ពួកគេ​នឹងមាន​ជម្រើស​គ្រប់​យ៉ាងក្នុងការរៀបចំបាល់វាយសម្រុក។
  • Kagoshima នឹងព្យាយាមកាត់បន្ថយកំហុសរបស់ខ្លួនឱ្យនៅតិចបំផុត។ ការហ៊ានប្រថុយ គឺជាឱកាសតែមួយ​គត់​របស់​ពួក​គេ​ក្នុងការតទល់ជាមួយក្រុមដែលមានសមត្ថភាពខ្ពស់ដូចជា Osaka ប៉ុន្តែអ្វីៗនឹងអាស្រ័យ​ជាសំខាន់​ទៅលើ​ថា​តើ​ពួក​គេ​អាច​វាយសម្រុកបានខ្លាំងប៉ុនណា ដោយមិនបណ្តោយឱ្យវាយបាល់ចេញក្រៅទីលានច្រើនដងជាប់ៗគ្នា។
  • ក្រុម Osaka កំពុងស្ថិតក្រោមសម្ពាធក្នុងនាមជាក្រុមដែលមានប្រៀបជាងគេដាច់ និងមិនអាចបណ្តោយ​ឱ្យរបូត​ពិន្ទុ​បាន​ឡើយ។​ រីឯ Kagoshima អាចលេងដោយសេរីជាងមុន ដោយមិនមានសម្ពាធនៃការរំពឹងទុកខ្ពស់នោះទេ។

សម្រាប់ក្រុម Bluteon ការប្រកួតនាពេលខាងមុខគឺជាឱកាសដ៏ល្អមួយក្នុងការស្វែងរកពិន្ទុតាមគោលដៅរបស់ខ្លួន និងដើម្បីគ្រប់​គ្រង​ការ​​ប្រកួតតាំងពីការវាយសេវាដំបូងមកម្ល៉េះ។ តើក្រុម​កំពូលតារាង​អាច​បង្ហាញភាពស័ក្តិសមទៅនឹង​តំណែង​ជាក្រុម​មាន​ប្រៀប​នៅក្នុង​ដី​របស់​ខ្លួនបានដែរឬទេ ឬមួយក្រុមភ្ញៀវដែលជាក្រុមរងអាចតទល់នឹងគូប្រកួតដ៏ខ្លាំងក្លាបែបនេះបាន?

To Top