Feature

ទឹកជំនន់! អាជ្ញាធរស្រុកកំពង់សីលា អំពាវនាវឱ្យប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​ បង្កើនការប្រុងប្រយ័ត្ន​ខ្ពស់

ភ្នំពេញ៖ ដោយស្ថានភាព​ភ្លៀង​​ធ្លាក់ ជាបន្តបន្ទាប់ក្នុង​ភូមិ​សាស្ត្រ​ស្រុក​កំពង់​សីលា ​​នៅថ្ងៃ​ទី​១២​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ អាជ្ញាធរស្រុក បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរទាំងអស់​ បង្កើនការប្រុងប្រយ័ត្នឱ្យ​បាន​ខ្ពស់​ នៅ​ពេល​ឆ្លង​កាត់​តាម​តំបន់​ដែល​មាន​ទឹក​ជន់​លិច​ ។

​អាជ្ញាធរស្រុក បានឱ្យដឹងថា គណបញ្ជា​ការ​ឯកភាព​រដ្ឋបាល​ស្រុក​កំពង់​សីលា​ ដោយ​មាន​ការ​ចួលរួម​ពី​កម្លាំង​អធិការ​នគរបាល​ស្រុក​ និង​មូល​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ ប្រចាំ​ការ​នៅ​តាម​គោលដៅ​ដែល​មាន​ការ​លិច​លង់​ ដេីម្បី​ជួយ​សម្រួល​ចរាចរណ៍​ការ​ធ្វើ​ដំណើ​ ឬ​ហាមឃាត់​ឱ្យ​ឆ្លង​កាត់ក្នុង​ករណី​មាន​ការ​លិច​លង់​ខ្លាំង​ និង​ត្រៀម​លក្ខណៈ​ ជួយ​សង្គ្រោះ​ក្នុងករណី​ត្រូវ​ជម្លៀស​ បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់ទី​​សុវត្ថិភាព​​ ៕

To Top