ស្ថានភាពជំនន់ទឹកភ្លៀង

ជំនន់ទឹកភ្លៀងហូរបុកបាក់ និងដាច់ផ្លូវជាកង់ៗ ក្នុងខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញថាស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងខេត្តបន្ទាយមានជ័យ បានបណ្ដាលផ្លូវត្រូវបានជំនន់ទឹកភ្លៀង ហូរបុកបាក់ និងផ្លូវដាច់ជាកង់ៗ។

យោងតាមក្រសួងធនធានទឹកបានឱ្យដឹងថា លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញទិសខេត្តបន្ទាយមានជ័យ អមដំណើរដោយសហការី និងប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះធ្វើការត្រួតពិនិត្យ និងដោះស្រាយលើស្ថានភាពទឹក ក្នុងខេត្តបន្ទាយមានជ័យ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ជូនថា នៅវេលាម៉ោង ៩ ព្រឹកនេះ ៖
នៅក្នុងភូមិសាស្រ្តពីអួរស្ងួតដល់តំបន់ព្រៃខ្ពស់ ផ្លូវត្រូវបានជំនន់ទឹកភ្លៀងហូរបុកបាក់ និងដាច់ជាកងៗ។
សំណង់ព្រៃខ្ពស់ និងប្រព័ន្ធប្រឡាយព្រៃខ្ពស់ មិនអាចធ្វើដំណើរចូលដល់បានទេ។
សំណង់តាហែនត្រូវបានលិច និងមិនអាចចូលទៅដល់បាន ហើយអាងកំពីងពួយត្រូវបានពេញដោយទឹក ៕

To Top