ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការណែនាំ ក៏ដូចជាជំរុញមន្ដ្រីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្ដកណ្ដាល ឱ្យយកចិត្ដទុកដាក់សិក្សាបន្ថែមទៀត ក្នុងការបើកមុខទឹកដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង និងទឹកហូរមកពីផ្នែកខាងលើ ស្ទឹងព្រែកត្នោត។
![](https://dap-news.com/wp-content/uploads/2023/08/photo_2023-08-28_09-24-53-1024x682.jpg)
ការជំរុញនេះ ធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្រ្តី បានបន្តចុះទៅពិនិត្យមើលប្រឡាយសំខាន់ៗមួយចំនួន សម្រាប់ជួយបញ្ចៀសជំនន់ទឹកភ្លៀង ដែលស្ថិតនៅផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ។
![](https://dap-news.com/wp-content/uploads/2023/08/photo_2023-08-28_09-24-57-1024x682.jpg)
យោងតាមក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ក្នុងនោះលោករដ្ឋមន្រ្ដី បានអញ្ជើញចុះពិនិត្យប្រឡាយលេខ៩២ ប្រឡាយលេខ៩៤ និងប្រឡាយលេខ៩៦។ ប្រឡាយទាំងនោះ មានតួនាទីយ៉ាងសំខាន់ ក្នុងការជួយរំដោះជំនន់ទឹកភ្លៀងកុំឱ្យលិចលង់ ក្នុងខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ និងមួយផ្នែកនៃស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្ដកណ្ដាល។
![](https://dap-news.com/wp-content/uploads/2023/08/photo_2023-08-28_09-25-00-1024x682.jpg)
ក្នុងខណៈនោះដែរ លោករដ្ឋមន្រ្ដី បានណែនាំដល់មន្ដ្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម និងមន្ដ្រីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្ដកណ្ដាល ឱ្យយកចិត្ដទុកដាក់សិក្សាបន្ថែមទៀត ក្នុងការបើកមុខទឹកដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង និងទឹកហូរមកពីផ្នែកខាងលើ ស្ទឹងព្រែកត្នោត ដែលធ្វើឱ្យប៉ះពាល់ដល់ ហេដ្ឋារចនាសម្ព័ន្ធ និងខូចខាត ដល់ទ្រព្យសម្បត្តិសាធារណជន៕
![](https://dap-news.com/wp-content/uploads/2023/08/photo_2023-08-28_09-25-03-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)