សុខភាព

ជួយចែករំលែក! ចង់ធូរស្បើយពីអាការៈ អ្នកជំងឺរលាកសន្លាក់ គួរទទួលទានអាហារទាំងនេះ

វាជាការពិតដែលអ្នកមិនអាច ព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង ឲ្យជាសះស្បើយតែម្ដងបាន ដោយគ្រាន់តែទទួលទានអាហារ ឬផ្លាស់ប្ដូររបបអាហារ ប៉ុន្តែទោះជាយ៉ាងណាអាហារមួយចំនួន មានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំង ការរលាកក្នុងរាងកាយ រួមទាំងពង្រឹងប្រព័ន្ធភាពស៊ាំ និងឆ្អឹង គឺមានមែន!

ខាងក្រោមនេះជាប្រភេទ អាហារដ៏ល្អបំផុត ដែលអ្នកគួរទទួលទានដើម្បី ជួយសម្រាលស្ថានភាព ឈឺចាប់នៃជំងឺនេះ៖

១. ផ្លែម្នាស់៖ មានផ្ទុកសម្បូរទៅដោយសារធាតុ bromelain ជួយកាត់បន្ថយការរលាក ដែលសំខាន់ណាស់សម្រាប់ អ្នកជំងឺរលាកសន្លាក់។

២.ផ្លែចេក៖ ជាប្រភពដ៏ប្រសើរនៃជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលមានប្រសិទ្ធិភាពជួយបង្កើនដង់ស៊ីតេឆ្អឹង។ លើសពីនេះទៅទៀត ជាតិម៉ាញ៉េស្យូម ក៏អាចជួយបំបាត់ការឈឺចាប់ផងដែរ ប្រសិនបើអ្នកមានបញ្ហារលាកសន្លាក់ធ្ងន់ធ្ងរ។

៣.ត្រីសាលម៉ុន៖ មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយកាត់បន្ថយការលាកសន្លាក់ និងភាពរឹងតឹងដែលអ្នកតែងមានអារម្មណ៍ពេលក្រោកពីដំណេក។

ផ្ទាំងពាណិជ្ជកម្ម

៤.សណ្ដែកសៀង ឬតៅហ៊ូ៖ ប្រសិនបើអ្នកមិនចូលចិត្តញ៊ាំត្រីទេ អ្នកក៏នៅតែអាចទទួលបានអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រសិទ្ធិភាពទប់ស្កាត់ និងកាត់បន្ថយអាការៈនៃការរលាកបានដែរតាមរយៈការទទួលទានសណ្ដែកសៀង ឬតៅហ៊ូ។ សណ្ដែកសៀង មានផ្ទុកជាតិខ្លាញ់ទាប ប៉ុន្តែជាតិសសៃ និងប្រូតេអ៊ីនខ្ពស់។ ដូច្នេះហើយទើបវាជាប្រភេទជម្រើសនៃអាហារដ៏ប្រសើរសម្រាប់អ្នកជំងឺរលាកសន្លាក់ឆ្អឹង ក៏ដូចជាជួយទប់ស្កាត់ហានិភ័យនៃជំងឺពុកឆ្អឹងផងដែរ។

៥.ទឹកក្រូចស្រស់៖ ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលមានប្រសិទ្ធិភាពជួយពង្រឹងសុខភាពឆ្អឹងខ្ចី។ ប្រសិនបើរាងកាយខ្វះនូវជាតិវីតាមីន C នោះអាចបណ្ដាលឲ្យកើតមានបញ្ហាជាច្រើនពាក់ព័ន្ធនឹងការលូតលាស់នៃឆ្អឹង, ឆ្អឹងខ្ចី និងធ្មេញ។

៦.តែបៃតង៖ ប្រសិនបើអ្នកមានជំងឺរលាកសន្លាក់ អ្នកគួរទទួលទានតែបៃតងជាប្រចាំ ខណៈដែលភេសជ្ជៈនេះ មានផ្ទុកនូវសារធាតុកម្ចាត់ប្រឆាំងការរលាក ដោយការរារាំងអង់ស៊ីម ដើម្បីទប់ស្កាត់ការបាត់បង់ និងខូចខាតនៃឆ្អឹងខ្ចី៕

ប្រភព៖ www.health.com.kh

To Top
×