សុខភាព

ខឹងប្តីលួចមានស្រី នារីម្នាក់ យកកន្ត្រៃលួចកាត់ លឹង្គប្តី ពេលកំពុងដេក ស្ទើរដាច់ សល់តែស្បែកភ្ជាប់ តឹកឡឹកៗ

ចិន៖ បុរសម្នាក់ដែលប្រពន្ធបាន យកកន្រ្តៃមកកាត់លិង្គនោះ គឺបានវះកាត់ជាថ្មីហើយឥឡូវអាច រួមភេទម្តងទៀតដោយ ជោគជ័យហើយ។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា បុរសខាងលើអាយុ ៣១ ឆ្នាំ ដែលមិនត្រូវបានបញ្ចេញឈ្មោះ បានធ្វើឱ្យប្រពន្ធរបស់គាត់ផ្ទុះ កំហឹងជាខ្លាំង ដោយសារតែលួចទៅ ឡើងគ្រែជាមួយនារីផ្សេង។

ហើយនៅពេលដែលកំពុងដេក ប្រពន្ធរបស់គាត់ ដែលកំពុង មានអារម្មណ៍ខឹងយ៉ាងពុះកញ្ជ្រោលលើសទឹកពុះ១០០អង្សារនោះ បានព្យាយាម វាយប្រហារប្រដាប់ភេទរបស់គាត់ ដោយប្រើកន្ត្រៃមួយគូហើយបានកាត់ស្ទើរតែដាច់ ដោយនៅសល់តែស្បែកភ្ជាប់តឹកឡឹកតែប៉ុណ្ណោះ។

ក្រោយកាត់បាន សម្រេចហើយ បុរសជាប្តីបាន ហូរឈាមយ៉ាងខ្លាំង និងអ្វីដែលគ្រូពេទ្យ នៅមន្ទីរពេទ្យ Peking ប្រទេសចិន បានហៅថា“ ការកាត់លិង្គចេញ” ប៉ុន្តែសកម្មភាពរហ័សរបស់ គ្រូពេទ្យមានន័យថា ពួកគេអាចជួយសង្គ្រោះសមាជិក (លឹង្គ) របស់គាត់ និងចងវាឡើងវិញបាន។

គាត់អាចបត់ជើងតូច, លឹង្គឡើងរឹង និងអាចរួមភេទម្តងទៀតបាន៕ប្រែសម្រួលៈ ណៃ តុលា

To Top