សុខភាព

ឆាប់ខឹងឆេវឆាវមែនទេ? ទទួលទានអាហារទាំងនេះភ្លាម អ្នកប្រាកដជា ភ្ញាក់ផ្អើលជាមួយនឹងលទ្ធផល

ក្នុងករណីមួយចំនួន អារម្មណ៍ឆាប់ខឹងឆេវឆាវ គឺបណ្ដាលមកពីឥទ្ធិពលនៃ សារធាតុមួយចំនួនដូចជា នីកូទីន, កាហ្វេអ៊ីន និងជាតិអាកុល។ ហើយពេលខ្លះវាក៏កើតឡើង ដោយសារតែភាពតានតឹង ក្នុងអារម្មណ៍ផងដែរ។ បញ្ហាឆាប់ខឹងឆេវឆាវថែមទាំង អាចបណ្ដាលមកពីអតុល្យភាពនៃអ័រម៉ូន ហើយវាជាអ្វីដែលធ្វើឲ្យអារម្មណ៍ របស់អ្នកដែលកំពុងមករដូវ, ជិតអស់រដូវ ឬអស់រដូវ ងាយនឹងផ្លាស់ប្ដូរលឿន ដោយមិនដឹងខ្លួនមុន។

ដំណោះស្រាយនៃ​ បញ្ហាឆាប់ខឹងឆេវឆាវ គឺមានច្រើន ហើយខុសគ្នាអាស្រ័យលើមូលហេតុ ដែលបណ្ដាលឲ្យកើតមាន បញ្ហាអារម្មណ៍មិនប្រក្រតីនេះ។ យោងទៅតាមអ្នកជំនាញ ជាច្រើនបានឲ្យដឹងថា អាហារអាចជួយគ្រប់គ្រង ក៏ដូចជាលើកអារម្មណ៍របស់អ្នកដែលឆាប់ខឹងបាន ។ 

ខាងក្រោមនេះគឺជាប្រភេទ នៃអាហារមួយចំនួន ដែលអាចជួយទប់ទល់ ក៏ដូចជាដោះស្រាយបញ្ឈប់បញ្ហាឆាប់ ខឹងឆេវឆាវបានយ៉ាងមានប្រសិទ្ធិភាព៖

១.ផ្លែចេក៖ តើអ្នកធ្លាប់បានដឹងទេថា ផ្លែឈើត្រូពិចធម្មតាមួយផ្លែនេះ គឺមានប្រសិទ្ធិភាពល្អបំផុតចំពោះ ការរក្សាលំនឹងនៃអារម្មណ៍? ប្រសិនបើអ្នកចេះតែឆាប់ខឹងទប់មិនបាន ចូរព្យាយាមទទួលទានផ្លែចេក ។

២.បឺរសណ្ដែកដី៖ ប្រសិនបើអ្នកតែងមាន អារម្មណ៍ឆាបខឹងរាល់ថ្ងៃនោះ ចូរកុំស្ទាក់ស្ទើនឹងទទួលទាន បឺរសណ្ដែកដីជាមួយផ្លែចេក។ អាហារប្រភេទនេះជួយ ផ្ដល់ឲ្យខួរក្បាលនូវប្រូតេអ៊ីន និងជាតិខ្លាញ់ល្អៗទាំងអស់ ដែលខួរក្បាលត្រូវការដើម្បី ដំណើរការមុខងារបាន ត្រឹមត្រូវប្រសើរបំផុត។ បឺរសណ្ដែកដីថែមទាំងជួយបង្កើន ថាមពលរាងកាយដែលធ្វើ ឲ្យអ្នកមានអារម្មណ៍ល្អផងដែរ។

៣.ម្សៅធញ្ញជាតិ៖ វេជ្ជបណ្ឌិតជាច្រើននិយាយថា អ្នកដែលងាយនឹងឆាប់ខឹង មានទំនោរឈានរកបញ្ហា នៃកង្វះជាតិម៉ាញ៉េស្យូម។ ដូច្នេះដើម្បីបំពេញជាតិ ម៉ាញ៉េស្យូមក្នុងរាងកាយ ដើម្បីរក្សាបាននូវលំនឹងអារម្មណ៍នោះ ចូរទទួលទានម្សៅធញ្ញជាតិ លាយជាមួយទឹកដោះគោ មួយចាននៅពេលព្រឹក។

៤.គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិមានផ្ទុក សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលមានប្រសិទ្ធិភាពជួយរក្សាលំនឹង ក៏ដូចជាលើកកំពស់នូវអារម្មណ៍ ឲ្យមានលក្ខណៈល្អប្រសើរ ។ ទោះជាយ៉ាងណា អ្នកមិនគួរទទួលទានច្រើនពេកនោះទេ។

៥.សូកូឡាខ្មៅ៖ សូកូឡាខ្មៅ គឺមានឥទ្ធិពលល្អបំផុតក្នុងការ បង្កើននូវសារធាតុគីមីផ្សេងៗ ក្នុងខួរក្បាលដែលជួយលើកកម្ពស់ អារម្មណ៍ល្អប្រសើរ។ គ្រាន់តែប្រាកដថា អ្នកបានជ្រើសរើសនូវសូកូឡា ដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ភាគរយ ប្រសិនបើអ្នកចង់ជៀសឆ្ងាយ ពីបញ្ហាឆាប់ខឹងឆេវឆាវ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៕

ប្រភព៖ www.health.com.kh

To Top