ហឺត អាចកើតលើមនុស្សគ្រប់វ័យ ហើយគេរិតតែប្រុងប្រយ័ត្ន ចំពោះអ្នកជំងឺក្មេងៗ ពីព្រោះ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ សម្រាប់អ្នកដែលមានសមាជិកកើតជំងឺហឺត ការអានអត្ថបទមួយនេះ ពិតជាមានប្រយោជន៍ច្រើនសម្រាប់អ្នក ក្នុងការគ្រប់គ្រង និងការពារផលវិបាករបស់ជំងឺនេះ។
ជំងឺហឺត ជាជំងឺរលាកទៅលើផ្លូវដង្ហើម ហើយរោគសញ្ញាជាទូទៅគឺ៖
• ក្អក
• ហត់
• ពិបាកដកដងដង្ហើម
• តឹង និងឈឺក្នុងដើមទ្រូង។
ប្រសិនបើមិនយកចិត្តទុកដាក់ និងព្យាបាលទាន់ពេលវេលា ការគ្រោះថ្នាក់ដល់ជីវិត ពិតជាអាចកើតឡើងបាន។
ចូរព្យាយាមគ្រប់គ្រងបញ្ហាទាំង ៥ខាងក្រោមនេះ ប្រសិនបើអ្នកមានជំងឺហឺត៖
១. ចៀសឲ្យផុតពីធូលី ដោយការសម្អាតផ្ទះ កន្លែងរស់នៅ និងកន្លែងធ្វើការឲ្យបានស្អាតជានិច្ច
២. ត្រួតពិនិត្យមើលតម្រងម៉ាស៊ីនត្រជាក់ ដោយត្រូវហៅជាងឲ្យមកសម្អាត ឲ្យបានញឹកញាប់បន្តិច
៣. កុំបើកបង្អួចច្រើនពេក ដើម្បីការពារខ្យល់ពុល និងធូលីដីហុយចូល
៤. ចូរប្រើម៉ាស៊ីនបន្សុតខ្យល់ ឬផ្តល់សំណើមបន្ថែម
៥. ចៀសឲ្យឆ្ងាយពីផ្សែងបារី និងផ្សែងពុលនានា ៕
ប្រភព៖ www.health.com.kh