ភ្នំពេញ៖ លោក ទេស សារ៉ារិទ្ធ សមាជិកគណៈកម្មាធិកានាយកនៃ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) នៅព្រឹកថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំអ្នកសារព័ត៌មានប្រមាណ ១០នាក់ ដើម្បីទៅពិនិត្យសុខភាពជាលើកទី៣ នៅមន្ទីរពហុព្យាបាលហុង អិន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៨៦ មហាវិថីសម្ដេចមុនីរ៉េត(២១៧) សង្កាត់ទំនប់ទឹកខណ្ឌចំការមន រាជធានីភ្នំពេញ។
ការចុះពិនិត្យសុខភាពនេះ គឺធ្វើឡើងដោយមានការជួយឧបត្ថម្ភ និង ចិត្តសប្បុរសធម៌ របស់លោកប្រធានមន្ទីរពហុព្យាបាលហុង អិនពោលគឺលោកប្រធានមន្ទីរពេទ្យ ចង់អោយក្រុមអ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ
ទោះជាជនជាតិខ្មែរ ជនជាតិចិន ឬ ជាតិសាសន៍ដទៃ អាចមកចូលរួមពិនិត្យសុខភាព នៅមន្ទីរពហុព្យាបាលហុង អិនផងដែរ។
មន្ទីរពហុព្យាបាលហុង អិន ជាមន្ទីរពេទ្យព្យាបាលជម្ងឺជាលក្ខណៈសកលដែលមាន ទ្រង់ទ្រាយដ៏ធំមួយដែលបានបើកនៅផ្នែកសំខាន់ៗដូចជា ជម្ងឺទូទៅ ផ្នែកវះកាត់ ផ្នែកជម្ងឺសើស្បែក ផ្នែកឆ្អឹង ផ្នែករោគស្ត្រី ផ្នែកកុមារ ផ្នែកកំទេចគ្រួសផ្នែកកាំរស្មី X និងផ្នែកពិសោធន៍។ល។ គួបផ្សំរួមមានការវិភាគយ៉ាងច្បាស់លាស់ជាមួយនឹងម៉ាស៊ីន ស្កេនឧបករណ៍ អេឡិចត្រូនិច ពិនិត្យក្រពះ ឧបករណ៍បំបែកគ្រួសខាងក្រៅខ្លួន ដែលកំណត់ទីតាំងដោយកុំព្យូទ័រស្វ័យប្រវត្តិ និងគញរឿងបរិក្ខារឧបករណ៍ដ៏ទំនើប។ វេជ្ជបណ្ឌិតសុទ្ធតែមកពីមន្ទីរពេទ្ធល្បីៗនៃប្រទេសចិន សុទ្ធតែមានជំនាញ និងបទពិសោធន៍ខ្ពស់។
លោក ទេស សារ៉ារិទ្ធ បានថ្លែងអំណរគុណដល់មន្ទីរពហុព្យបាលហុង អិន ដែលបានផ្តល់ការគាំទ្រ លើផ្នែកពិនិត្យសុខភាព ដល់អ្នកសារព័ត៌មានកម្ពុជានិងចិន ដែលកំពុងបំពេញការងារ ។
លោកបន្ថែមថា “ពហុព្យបាលនេះ បានផ្តល់មកសសកច សម្រាប់ការពិនិត្យសុខភាព ក្នុង១ឆ្នាំ ៥០នាក់ ដែលជាកាយវិការសប្បុរសធម៌មួយ គួរអោយគោរព និងសហភាតរៈ”។
សសកច បានធ្វើសកម្មភាពចុះពិនិត្យសុខភាព នៅមន្ទីរពហុព្យាបាល ហុង អិន ចំនួន ៥លើក ពោលគឺ ក្នុងមួយលើកមានចំនួន១០នាក់ ហើយមានរយៈពេល១០ថ្ងៃម្តង ៕