ខាងក្រោមនេះ ជាវិធីសាស្ត្រក្នុងការធ្វើឲ្យ ប្តីប្រពន្ធអ្នកមិនមានបញ្ហានឹងគ្នា។ តើមានអ្វីខ្លះទៅ?
-អ្នកមិនត្រូវឈ្លោះគ្នា ព្រោះតែរឿងដដែលៗនោះទេ ត្រូវតែដោះស្រាយឱ្យចប់ ទើបបញ្ហាមួយនេះមិនកើតឡើងវិញ។
-អ្នកមិនត្រូវព្រោះតែ អារម្មណ៍មិនសប្បាយចិត្ត ហើយប៉ះពាល់ដល់ប្តីឬប្រពន្ធអ្នកទេ។ អ្នកគួរតែចាំថា អារម្មណ៍មួយនេះអាចបំផ្លាញ គ្រួសារអ្នកដោយមិនដឹងខ្លួន ពេលដែលអ្នកមានអារម្មណ៍ខុសប្រក្រតីខ្លាំង។
-អ្នកមិនត្រូវនិយាយពាក្យអសុរស់ផ្សេងៗ ចំពោះគ្នានោះទេ ទោះជាឈ្លោះ ឬទាស់គ្នាយ៉ាងណាក៏ដោយ ទើបមិនបំផ្លាញអ្នកទាំងពីរយ៉ាងងាយ។
-អ្នកមិនត្រូវតែងតែត្អូញត្អែរពីការ បែងចែកការងារផ្ទះមិនស្មើរភាពគ្នាទេ ដោយអ្នកគួរតែប្រើ ពាក្យផ្អែមល្ហែមដាក់គ្នា ដើម្បីជួយការងារផ្ទះគ្នាធ្វើ។
-នៅពេលដែលកូនប្រព្រឹត្តអ្វីខុស មិនត្រូវបន្ទោសគ្នាទៅវិញទៅមកទេ តែត្រូវតែជួយដោះស្រាយ បញ្ហានេះជាមួយគ្នា ទើបអាចរស់នៅជាមួយគ្នាបានយូរ មិនងាយបាក់បែក៕
ប្រភព៖ www.health.com.kh