សុខភាព

ស្មានមិនដល់សោះថា ការទទួលទាន ពោតបារាំង ជួយទប់ស្កាត់ជំងឺបានច្រើនយ៉ាងនេះ

ពោតបារាំង ជាបន្លែដ៏ពេញនិយមមួយ និងសម្បូរណាស់ក្នុងប្រទេសកម្ពុជា ហើយភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានបន្លែនេះ។ ទោះបីជាចូលចិត្តញ៊ាំក៏ពិតមែន ប៉ុន្តែអ្នកប្រហែលជាមិនបាន ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ នៃពោតបារាំងចំពោះសុខភាពឡើយ! ថាតើវាល្អយ៉ាងណាខ្លះ? 

ឥទ្ធិពលវិជ្ជមានដំបូងគេ នៃពោតបារាំងនោះ គឺវាមានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែសម្បូរទៅដោយសារធាតុ ចិញ្ចឹមចាំបាច់។ វាជាប្រភពដ៏ប្រសើរនៃជាតិសសៃ, វីតាមីន A, វីតាមីន C, វីតាមីន B, វីតាមីន K, សារធាតុ  folate, ជាតិកាល់ស្យូម, ប៉ូតាស្យូម, ជាតិដែល, ម៉ាញ៉េស្យូម, ម៉ង់កាណែស,ស័ង្កសី,​ សារធាតុ beta-carotene, lutein, និង xanthin រួមទាំងសារធាតុប្រឆាំង អុកស៊ីតកម្មផ្សេងៗទៀត ដែលមានប្រសិទ្ធិភាពជួយ ទប់ស្កាត់ជំងឺធ្ងន់ធ្ងរជាច្រើន។ 

ខាងក្រោមនេះជាស្ថានភាព សុខភាពមួយចំនួន ដែលអាចដោះស្រាយបាន តាមរយៈការទទួលទានពោតបារាំង៖

១.ជំងឺខ្វះគ្រាប់ឈាមក្រហម៖ ពោតបារាំងជួយជម្រុញការ ផលិតកោសិកាឈាមក្រហម ទប់ស្កាត់ជំងឺស្លេកស្លាំង ឬខ្វះគ្រាប់ឈាមក្រហម។

២.ទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺមហារីក៖ សារធាតុប្រឆាំងអុកស៊ីតកម្ម ជាច្រើនដែលមានវត្តមានក្នុង ពោតបារាំងជួយទប់ស្កាត់ជំងឺមហារីក ដោយការពារប្រព័ន្ធភាពស៊ាំប្រឆាំង នឹងរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ ឬបំផ្លាញកោសិកា។

៣.ជំងឺហឺត៖ សារធាតុប្រឆាំងអុកស៊ីតកម្ម និងបរិមាណនៃវីតាមីន C ខ្ពស់ ធ្វើឲ្យពោតបារាំងក្លាយជាបន្លែ ដ៏មានឥទ្ធិពលជួយកាត់បន្ថយអាការៈ ក៏ដូចជារោគសញ្ញាផ្សេងៗនៃជំងឺហឺត ។

៤.ពង្រឹងសុខភាពឆ្អឹង៖ សារធាតុ folate ក្នុងពោតបារាំងជួយបង្កើតឆ្អឹងរឹងមាំ និងមានដង់ស៊ីតេត្រឹមត្រូវ ទប់ស្កាត់ជំងឺពុកឆ្អឹង ។

៥.កាត់បន្ថយកូឡេស្តេរ៉ូល៖ ពោតបារាំង មានផ្ទុកជាតិសសៃរលាយ ដែលជួយកាត់បន្ថយកម្រិត នៃកូឡេស្តេរ៉ូលមិនល្អទប់ស្កាត់ ជំងឺស្ទះសសៃឈាម ព្រមទាំងកាត់បន្ថយហានិភ័យ នៃជំងឺបេះដូងផងដែរ ។

៦.ព្យាបាលអាការៈទល់លាមក៖ ពោតបារាំង ជាប្រភពដ៏ប្រសើរនៃជាតិសសៃ, ជាតិរំអិល និងសារធាតុ laxative​ ធម្មជាតិដែលមានប្រសិទ្ធិភាព សម្រួលដល់ដំណើរការ នៃការរំលាយអាហារ ក៏ដូចជាចលនានៃពោះវៀន ។ ការទទួលទានពោតបារាំងជាប្រចាំ ជួយទប់ស្កាត់ជំងឺមហារីកពោះវៀនធំ។

៧.ជំងឺទឹកនោមផ្អែម៖ ពោតបារាំង ជួយគ្រប់គ្រងកម្រិតនៃ ការផលិតអាំងស៊ុយលីន ហើយកាត់បន្ថយកម្រិតនៃ ជាតិស្ករក្នុងឈាមប្រកប ដោយប្រសិទ្ធិភាព ។

៨.ព្យាបាលជំងឺដំបៅក្រពះពោះវៀន៖ នោះក៏ព្រោះពោតបារាំង មានផ្ទុកនូវជាតិរំអិលដែល មានប្រយោជន៍ព្យាបាលដំបៅ ក្រពះពោះវៀនគួរឲ្យកត់សម្គាល់ ហើយថែមទាំងជួយមិនឲ្យអាការៈ កាន់តែរាលដាលធ្ងន់ធ្ងរឡើង។

៩.សុខភាពភ្នែក ៖ ពោតបារាំងជួយបង្កើនសុខភាព ភ្នែកឲ្យមើលឃើញកាន់តែច្បាស់ ជៀសផុតពីជំងឺភ្នែកផ្សេងៗ តាមរយៈបរិមាណនៃវីតាមីន A ដែលវាមានផ្ទុក។

១០.ទប់ស្កាត់ជំងឺមហារីកសុដន់៖ ពោតបារាំង ជាប្រភពដ៏ប្រសើរនៃសារធាតុ Lectin ដែលមានឥទ្ធិពលសម្លាប់ កោសិកាមហារីកសុដន់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ ៕ 

ប្រភព៖ www.health.com.kh

To Top