សុខភាព

តើអ្នកជឿទេថា បុរសចូលចិត្ត និយាយដើមគេ ជាងស្រ្តី?

ការសិក្សាមួយបានរកឃើញថា បុរសចំនាយពេលជាមធ្យម ៧៦នាទីក្នុងមួយថ្ងៃសំរាប់ និយាយរឿងខ្សឹបខ្សាវ ឬ និយាយដើមគេ ជាមួយនឹងមិត្តភក្តិ ឬក្រុមកាងាររបស់ពួកគេ បើធ្វើការប្រៀបធៀបជាមួយស្រ្តី ពួកគេចំនាយពេលត្រឹមតែ ៥២នាទីតែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ បុរសទាំងនោះចូលចិត្តខ្សឹបខ្សាវ អំពីប្រធានបទមួយចំនួនដូចជា ការនិយាយដើមមិត្តភក្តិប្រសព្វផឹក មិត្តភក្តិចាស់ ប្រាក់ខែ ប្រធាន និងនិយាយដើម នារីៗជាដើម។

ចំនែកឯស្រ្តីវិញ ចូលចិត្តនិយាយដើម អំពីស្រ្តីដទៃទៀត ជាពិសេសតែងជាប្រធានបទ ដែលទាក់ទងទៅនឹងសម្ផស្ស ដូចជាស្រ្តី ដែលមានរាងធាត់ជាដើម។

យោងទៅតាមការស្រាវជ្រាវ បានឲ្យដឹងថា កន្លែងធ្វើការគឺជាកន្លែង ដែលប្រសើរបំផុត សំរាប់បុរសក្នុងការធ្វើការ និយាយដើមគេ ឬ និយាយរឿងខ្សឹបខ្សាវ ចំនែកឯស្រ្តីវិញ ចូលចិត្តនិយាយនៅ កន្លែងដែលផ្តល់មកនូវផាសុខភាព ដូចជានៅក្នុងផ្ទះជាដើម។
ទន្ទឹមនឹងនេះ ការស្រាវជ្រាវ ក៏បានបង្ហាញឲ្យឃើញដែរថា ពេលវេលាសំរាប់បុរស ក្នុងការនិយាយរឿងខ្សឹបខ្សាវ គឺជាពេលដែលផ្តល់ នូវភាពសប្បាយរីករាយ ជាងគេបំផុត។

អ្នកនាំពាក្យម្នាក់ របស់កាសែត Onepoll បាននិយាយថា “មនុស្សស្ទើរតែទាំងអស់ ជឿជាក់ថា ស្ត្រីគឺជាអ្នកដែលចូលចិត្ត និយាយពីមាត់មួយ ទៅមាត់មួយទៀត និងនិយាយដើមគេជាទីបំផុត។ ក៏ប៉ុន្តែការសិក្សាស្រាវជ្រាវថ្មី បានបង្ហាញថា បុរស មិនមែនមានឥរិយាបទ អាក្រក់ដូចនារីនោះទេ គឺអាក្រក់ជាង៕”​ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

To Top