សុខភាព

តើអ្វីទៅជំងឺទុក្ខកង្វល់ ឬ Depression ?

ទុក្ខកង្វល់ជាជំងឺផ្លូវចិត្តម្យ៉ាង។ អ្នកដែលធ្លាប់ចូលក្នុងសភាពបែបនេះ តែងមានអារម្មណ៍ថាខ្លួន គ្មានសេចក្តីសុខ ក្រៀមក្រំ ធុញទ្រាន់ មួហ្មង គ្មានកម្លាំង ចិត្តស្ទុះស្ទា ផ្តាច់ពីសង្គម ចូលចិត្តនៅស្ងប់ស្ងាត់តែម្នាក់ឯង មានអារម្មណ៍អស់សង្ឃឹម បាក់ទឹកចិត្ត សម្លឹងមើលជីវិតខ្លួន ហាក់គ្មានតម្លៃ គិតថាខ្លួនជាបន្ទុក ដល់អ្នកដទៃ ប្រសិនបើមានអាការៈ ធ្ងន់ធ្ងរជាងនេះ អាចនឹងមិនចង់រស់ ហើយគិតចង់ ធ្វើអត្តឃាតជាដើម ។

មនុស្សចាស់ គឺជាវ័យចុងក្រោយ នៃជីវិតដែលមានការប្រែប្រួលជាខ្លាំង ទាំងផ្នែករាងកាយ ចិត្តគំនិត សង្គម និងបរិយាកាស ។ ដូច្នេះទុកកង្វល់ផ្សេងៗ ដែលកើតមានអាចប៉ះពាល់ ដល់គុណភាពជីវិត របស់ពួកគាត់ ព្រមទាំងសាច់ញាតិ ដែលនៅមើលថែផងដែរ។

មនុស្សចាស់ ដែលកំពុងមានជំងឺដង្កាត់ គឺសុខភាពរាងកាយទន់ខ្សោយណាស់ ប្រសិនបើបណ្តោយ ឲ្យសេចក្តីទុក្ខ នៃក្តអារម្មណ៍ជ្រៀត ចូលទៀតនោះ វានឹងរឹតតែ ធ្វើឲ្យជំងឺរបស់គាត់ ធ្ងន់ធ្ងរឡើង ឬអាចទៅជាធ្វើបានខ្លួនឯង។

យោងតាមព័ត៌មាន ដែលលើកឡើង អំពីអត្រាសម្លាប់ខ្លួន របស់មនុស្សចាស់ ឃើញថា មាន៩០ ភាគរយ បណ្តាលមកពីទុក្ខកង្វល់ ទាំងនេះឯង៕​ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

To Top