សុខភាព

អត្រានៃការ កើតជំងឺវង្វេង សម្រាប់មនុស្សចាស់ ទូទាំងពិភពលោក មានការចុះថយ

ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិកបាននិយាយថា ការរីកចំរើនខាងផ្នែកថែរក្សាសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត បានធ្វើឲ្យអត្រា នៃការប្រឈមមុខ និងកើតជំងឺវង្វេងសម្រាប់មនុស្សចាស់ ទូទាំងពិភពលោក មានការថយចុះជាលំដាប់។

លោកវេជ្ជបណ្ឌិត Kenneth Langa នៃមហាវិទ្យាល័យខាងផ្នែកវិទ្យាពេទ្យ និងមជ្ឈមណ្ឌលគ្រប់គ្រងគ្លីនិចស្រាវជ្រា VA ព្រមទាំងលោក វេជ្ជបណ្ឌិត Eric B ដែលជានាយក នៃវិទ្យាស្ថានស្រាវជ្រាវផ្នែលសុខភាព និងលោកវេជ្ជបណ្ឌិត Kristine Yaffe នៃមហាវិទ្យាល័យរដ្ឋកាលីហ្វញ៉ា បាននិយាយថាបច្ចុប្បន្ន មនុស្សអាចប្រឈមមុខ នឹងការកើតជំងឺវិកលចរិក និងជំងឺវង្វេង ទាបជាង២០ឆ្នាំមុន។

ជាមួយគ្នានេះដែរ ការសិក្សាបានបង្ហាញឲ្យឃើញថា ការចុះថយនៃការកើតជំងឺទាំងនេះ អាចបណ្តាលមកពីកត្តាមួយចំនួនដូចជាង ការរីចចំរើននៃកំរិតនៃការអប់រំ ការថែរក្សាសុខភាព ព្រមទាំងសកម្មភាពរស់នៅប្រចាំថ្ងៃ។

ម្យ៉ាងវិញទៀតលទ្ធផល ក៏បានបង្ហាញឲ្យឃើញទៀតថា នៅមានកត្តាជាច្រើនទៀត ដែលត្រូវបានមានទំនាក់ទំនង ជាមួយនឹងការថយចុះនេះ ដែលនៅក្នុងនោះរួមមាន ការកើនឡើងនៃការធ្វើសកម្មភាព ហ្វឹកហាត់រាងកាយ ការពន្យាពេល នៃការចូលនិវត្តន៍ សកម្មភាពរបស់សង្គម និង ការរីកចំរើនខាងវិស័យសុខាភិបាល។

គួរបញ្ជាក់ដែរថា ការរកឃើញនេះត្រូវបានចុះផ្សាយ នៅក្នុងទស្សនាវដ្តីសុខភាព New England៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

To Top