អាការឈឺក្បាល កើតចេញពីបញ្ហាច្រើនយ៉ាងណាស់ ហើយខាងក្រោមនេះ គឺជាមូលហេតុមួយចំនួន ដែលបង្កឲ្យយើង កើតមានអាការឈឺក្បាល ដែលយើងពុំបាននឹកនាដល់។
ការទំពារស្ករកៅស៊ូ៖ ការកម្រើកធ្វើចលនាថ្គាម ដើម្បីទំពារស្ករកៅស៊ូ គ្រប់ពេលវេលានោះ អាចធ្វើឲ្យសាច់ដុំជុំវិញថ្គាម មានការចុករួយស្រពន់ បង្កឲ្យកើតមានអាការឈឺក្បាល ទាំងផ្នែកមុខ និងផ្នែកខាងក្រោយ។
ការ៉េម៖ បង្កឲ្យកើតមានការត្រជាក់ខ្លាំង នៅក្នុងក្រអូមមាត់ បណ្តាលឲ្យសរសៃប្រសាទ ចំនួន២ និងជាលិកានៅបរិវេណនោះ បញ្ជូនសញ្ញាឈឺចាប់ ទៅកាន់ខួរក្បាល។
អំបិល៖ ការបរិភោគប្រៃខ្លាំង អាចបង្កឲ្យកើតមានអាការឈឺក្បាល មួយចំហៀងឬ ប្រកាំង (Migraine)។ អាការនេះច្រើនកើតឡើង ក្រោយពេលយើងបរិភោគ ប្រៃខ្លាំង មិនបានប៉ុន្មានម៉ោងផង។
កាបូនម៉ូណុកស៊ីដ (Cabon Monoxide)៖ អ្នកជ្រាបឬទេថា ការគេងទទូរ ឬ គ្រលំភួយ បង្កឲ្យកើតមានឧស្ម័ន កាបូនមូណុកស៊ីដ ដែលជាអ្នករំខាន ដល់ការធ្វើការរបស់អុកស៊ីហ្សែន ដែលជាបុព្វហេតុ នៃអាការឈឺក្បាលផងដែរ។
កម្តៅថ្ងៃ៖ ការស្ថិតនៅក្រោមកម្តៅថ្ងៃ ក្នុងរយៈពេលយូរ ធ្វើឲ្យរាងកាយរបស់យើង ត្រូវបាត់បង់ជាតិទឹក ហើយជាតិទឹក នៅក្នុងខួរក្បាល ព្រមទាំងខួរឆ្អឹងខ្នង ក៏ត្រូវស្រកចុះដែរ ដែលធ្វើឲ្រសរសៃប្រសាទ បណ្តាលឲ្យកើតមាន អាការឈឺក្បាលឡើង។
ហាត់ប្រាណហួសកំរិត៖ ការហាត់ប្រាណ ឬ លេងកីឡាខ្លាំងហួសហេតុពេក បង្កលក្ខណៈ ឲ្យសរសៃឈាមតូចៗ ពុំអាចពង្រីកខ្លួនបានទាន់ពេលវេលា ក្នុងការទទួលយកបរិមាណឈាម ដែលធ្វើចររាចរយ៉ាងខ្លាំង ហើយធ្វើឲ្យសម្ពាធឈាមកើនឡើងខ្ពស់ នៅក្នុងសរសៃឈាមក្រហម បង្ខំឲ្យភ្នាសសរសៃឈាមក្រហម ប្រឹងពង្រីកខ្លួន ដែលបណ្តាលឲ្យកើតមាន អាការឈឺក្បាលកើតឡើង។
ស្បែកជើងកែងចោទ៖ ការពាក់ស្បែកជើងកែងចោទ បង្កឲ្យកើតមានអាការតឹងតែង នៅត្រង់សាច់ដុំត្រយ៉ូងចេក ហើយសាយភាយទៅដល់កញ្ចឹងក នឹងក្បាល រួចអាចធ្វើឲ្យអ្នកឈឺក្បាល។
ការដឹងពីមូលហេតុ ដែលជំរុញឲ្យកើតមាន អាការឈឺក្បាល អាចជួយឲ្យយើងកែខៃបញ្ហាបានខ្លះ តែបើការឈឺក្បាលនោះ នៅតែបន្តកើតមក ក្នុងរយៈពេលយូរ យើងចាំបាច់ត្រូវតែទៅពិគ្រោះ ជាមួយគ្រូពេទ្យ៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា