សុខភាព

សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន សហការជាមួយមន្ទីរពហុព្យបាល ហុង អិន ពិនិត្យសុខភាពអ្នកកាសែត ១០នាក់ ជាលើកទី៤

ភ្នំពេញ៖ មាគមអ្នកសារព័ត៌មានកម្ពុជា ចិន បានសហការជាមួយមន្ទីរពហុព្យាបាល ហុង អិន ដើម្បីពិនិត្យសុខភាពជូនអ្នកសារព័ត៌មាន ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ លោក ជ័យ មករា សមាជិកគណៈកម្មាធិការនាយកនៃ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) បានដឹកនាំអ្នកសារព័ត៌មានប្រមាណ ១០នាក់ ទៅពិនិត្យសុខភាពជាលើកទី៤ នៅមន្ទីរពហុព្យាបាល ហុង អិន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៨៦ មហាវិថីសម្តេចមុនីរ៉េត(២១៧) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការចុះពិនិត្យសុខភាពនេះ គឺធ្វើឡើងដោយមានការជួយឧបត្ថម្ភ និង ចិត្តសប្បុរសធម៌ របស់លោកប្រធានមន្ទីរពហុព្យាបាល ហុង អិន ពោលគឺលោកប្រធានមន្ទីរពេទ្យ ចង់អោយក្រុមអ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ទោះជាជនជាតិខ្មែរ ជនជាតិចិន ឬ ជាតិសាសន៍ដទៃ អាចមកចូលរួមពិនិត្យសុខភាពនៅមន្ទីរពហុព្យាបាលហុង អិន ផងដែរ។

មន្ទីរពហុព្យាបាលហុង អិន ជាមន្ទីរពេទ្យព្យាបាលជម្ងឺជាលក្ខណៈសកលដែលមាន ទ្រង់ទ្រាយដ៏ធំមួយដែលបានបើក នៅផ្នែកសំខាន់ៗដូចជា ជម្ងឺទូទៅ ផ្នែកវះកាត់ ផ្នែកជម្ងឺសើស្បែក ផ្នែកឆ្អឹង ផ្នែករោគស្ត្រី ផ្នែកកុមារ ផ្នែកកំទេចគ្រួស ផ្នែកកាំរស្មី X និងផ្នែកពិសោធន៍។ល។ គួបផ្សំរួមមានការវិភាគយ៉ាងច្បាស់លាស់ជាមួយនឹងម៉ាស៊ីន CT ស្កេន ឧបករណ៍ អេឡិចត្រូនិច ពិនិត្យក្រពះ ឧបករណ៍បំបែកគ្រួសខាងក្រៅខ្លួន ដែលកំណត់ទីតាំងដោយកុំព្យូទ័រស្វ័យប្រវត្តិ និង គ្រឿងបរិក្ខារឧបករណ៍ដ៏ទំនើប។ វេជ្ជបណ្ឌិតសុទ្ឋតែមកពីមន្ទីរពេទ្តល្បីៗនៃប្រទេសចិន សុទ្ឋតែមានជំនាញ និង បទពិសោធន៍ខ្ពស់។

ក្នុងនោះដែរលោក ជ័យ មករា ក៏បានថ្លែងអំណរគុណ ដល់មន្ទីរពហុព្យបាល ហុង អិន ដែលបានផ្តល់ការគាំទ្រលើផ្នែកពិនិត្យសុខភាព ដល់អ្នកសារព័ត៌មានកម្ពុជានិងចិន ដែលកំពុងបំពេញការងារ ។ លោកបន្ថែមថា “ពហុព្យបាលនេះ បានផ្តល់មកសសកច សម្រាប់ការពិនិត្យសុខភាព ក្នុង១ឆ្នាំ ៥០នាក់ ដែលជាកាយវិការសប្បុរសធម៌មួយ គួរអោយគោរព”។

សសកច បានធ្វើសកម្មភាពចុះពិនិត្យសុខភាព នៅមន្ទីរពហុព្យាបាល ហុង អិន ចំនួន ៥លើក ពោលគឺ ក្នុងមួយលើកមានចំនួន ១០នាក់ ហើយមានរយៈពេល១០ថ្ងៃម្តង ៕

To Top