សុខភាព

អត្ថប្រយោជន៍ នៃការរួមភេទអំឡុងពេល មានផ្ទៃពោះ

ការមានផ្ទៃពោះ គឺជាពេលវេលាដ៏អស្ចារ្យ និងកក់ក្តៅបំផុត សម្រាប់ជីវិតជាមនុស្សស្រី ហើយសម្រាប់បុរស ក៏ដូចគ្នា ពីព្រោះ វាគឺជាដំណាក់កាល មួយទៀតនៃជីវិតរបស់អ្នក។ ស្រ្តីមានផ្ទៃពោះលើកដំបូង ប្រហែលជាមានចម្ងល់ និងក្តីបារម្ភជាច្រើន ជុំវិញការរួមភេទ ពីព្រោះ ពួកគេមិនបានដឹងច្បាស់ទេ ថាតើពួកគេអាចរួមភេទបានដែរឬទេ? ហើយអាចរួមភេទដល់ពេលណា?

យ៉ាងណាមិញ ក្រុមគ្រូពេទ្យជំនាញបានណែនាំថា ក្នុងករណីអ្នកមានសុខភាពល្អធម្មតា អ្នកគួរតែបន្តការរួមភេទ ពីព្រោះ វាមានសុវត្ថិភាព និងផ្តល់ផលល្អច្រើន ចំពោះសុខភាពរបស់អ្នក។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួន នៃការរួមភេទអំឡុងពេលមានផ្ទៃពោះ

១ ជួយឲ្យម្តាយគេលក់ស្រួល ក្រោយពេលឈានដល់ចំណុចកំពូល

២ កាត់បន្ថយស្រ្តេស និងភាពតានតឹងនានា

៣ ជួយបំបាត់ការឈឺ និងអាការៈពិបាកក្នុងរាងកាយ

៤ បង្កើនប្រព័ន្ធភាពស៊ាំ និងទប់ស្កាត់ការឆ្លងជំងឺនានា

៥ បន្ថយសម្ពាធឈាម និងផលវិបាកនៃការមានផ្ទៃពោះ

៦ ជំរុញប្រព័ន្ធឈាមរត់ឲ្យកាន់តែប្រសើរឡើង

៧ បង្កើនភាពស្និទ្ធស្នាលរវាងប្តីប្រពន្ធ ៕

ប្រភព៖ www.health.com.kh

To Top
×