សុខភាព

ប្តីប្រពន្ធរួមភេទក្នុងពេល ៤នេះ ជាពេលវេលា ស័ក្តិសមបំផុត

ខាងក្រោមនេះ ជាពេលវេលាដែលប្តីប្រពន្ធ គួរតែរួមភេទជាមួយគ្នា ទើបល្អចំពោះសុខភាព។ តើមានអ្វីខ្លះទៅ?

-អ្នកអាចរួមភេទក្នុងពេលយប់បាន ព្រោះវាជាពេលវេលាដែលអ្នក អាចបន្ធូលអារម្មណ៍បានក្រោយ ពេលដែលបំពេញការងារពេញមួយថ្ងៃ។ ប៉ុន្តែមិនគួរយប់ពេកទេ ព្រោះអាចប៉ះពាល់ដល់ដំណេករបស់អ្នក។ ដូចនេះ អ្នកអាចចាប់ផ្តើមមុនម៉ោង ១០បាន។

-អ្នកក៏អាចរួមភេទក្នុងពេលព្រឹកផងដែរ ព្រោះអាចធ្វើឲ្យអ្នកទាំងពីរ មានអារម្មណ៍ស្រស់ស្រាយ ថែមទាំងអាចធ្វើឲ្យអ្នកមាន កម្លាំងដើម្បីបំពេញការងារបានល្អទៀតផង ព្រោះអ្នកមានទាំងកម្លាំង និងមានអារម្មណ៍ល្អ។

-អ្នកក៏អាចរួមភេទក្នុងពេលថ្ងៃត្រង់ ប៉ុន្តែគួរតែទុកពេលខ្លះដើម្បីសម្រាក ទើបមិនធ្វើឲ្យប៉ះពាល់ដល់ការងាររបស់អ្នក។

-ក្រោយពេលដែលអ្នកត្រឡប់ មកពីកន្លែងការងារវិញ អ្នកគេងយកកម្លាំងចំនួនប៉ុន្មានម៉ោងសិន ទើបចាប់ផ្តើមរួមភេទ។ វិធីនេះ អាចជួយអ្នកឲ្យមានកម្លាំង គ្រប់គ្រាន់ក្នុងការអនុវត្ត។ ដូចនេះ អ្នកអាចជ្រើសរើសតាមរយៈពេលខាងលើ ដើម្បីជួយឲ្យសុខភាពអ្នកល្អ ដោយមិនប៉ះពាល់ខ្លាំង ៕

ប្រភព៖ www.health.com.kh

To Top