សុខភាព

ក្រសួងសុខាភិបាល ឲ្យពលរដ្ឋការពារខ្លួនពី ជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ ដែលមានប្រភពមកពីចិន

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងការពារខ្លួន ពីជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ (មិនដឹងប្រភព ឬមូលហេតុ) ។

ការប្រកាសរបស់ក្រសួង ក្រោយពីទទួលបានព័ត៌មានពីអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជាដែលករណី ជំងឺរលាកទងសួរនេះ ត្រូវបានរកឃើញ និងបាយរាយការណ៍ដំបូង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ីយបេ ប្រទេសចិន ជាមួយរោគសញ្ញាភាគច្រើន គឺក្តៅខ្លួន ដោយមានអ្នកជំងឺ២-៣នាក់មានរោគសញ្ញាហត់ ហើយថតកាំរស៊ីអ៊ិចបង្ហាញថា មានដំបៅសួតសងខាង។

ប៉ុន្តែទោះបីជាក្រសួងប្រកាស យ៉ាងនេះក៏ដោយ ក៏មិនទាន់មានពលរដ្ឋកម្ពុជាណាម្នាក់ បានឆ្លងជំងឺនេះនៅឡើយទេ។

បើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា “ខ្ញុំសូមប្រកាសធ្វើការក្រើនរំលឹក ជូនដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការ បង្ការការចម្លងជំងឺរលាកសួតដែលមិនស្គាល់អត្តសញ្ញាណ ដែលអាចកើតមានជាយថាហេតុ” ។

ក្នុងនោះ៖ ជៀសវាងប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច , លាងដៃឲ្យបានញឹកញាប់ , ជៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅផ្សារលក់គ្រឿងសមុទ្រហូហាន ឬទីផ្សារ ឬកសិដ្ឋានមានសត្វរស់ ឬសត្វព្រៃ និងវិធានការពារមួចំនួនទៀត ៕

To Top