សុខភាព

អ្នកធ្លាប់ដឹងហើយថា ញ៉ាំប្រៃពេកមានបញ្ហាសុខភាព ចុះបើញ៉ាំសាបពេក តើមានអ្វីកើតឡើងទៅ?

CNN

ថ្វីបើការញ៉ាំអាហារដែលមានជាតិប្រៃ ច្រើនពេកមានទំនាក់ទំនងនឹង ជំងឺជាច្រើនក៏ដោយ តែរបបអាហារដែលមានជាតិប្រៃតិចពេក ឬសាបនោះ ក៏អាចមានផលអវិជ្ជមាន ចំពោះសុខភាពបានដែរ។

តាមការសិក្សាជាច្រើនបានបង្ហាញឲ្យដឹងថា របបអាហារមានជាតិអំបិល ឬប្រៃតិច ឬសាបមានទំនាក់ទំនង ក្នុងការធ្វើឲ្យកូឡេស្តេរ៉ុល និងខ្លាញ់ Triglyceride ក្នុងឈាមឡើងខ្ពស់។ សារធាតុខ្លាញ់ទាំងពីរប្រភេទនេះ ត្រូវបានគេរកឃើញក្នុងឈាម ដែលអាចកើនឡើងខ្លាំងក្នុងសរសៃឈាមអាក់ទែ និងធ្វើឲ្យប្រឈមខ្ពស់នឹងបេះដូងតែម្តង។

ការសិក្សាដ៏ធំមួយកាលពីឆ្នាំ ២០១២បានបង្ហាញថា របបអាហារដែលសាបពេកធ្វើឲ្យកើនឡើង កូឡេស្តេរ៉ុលក្នុងឈាមរហូតដល់ ២,៥ភាគរយ និងខ្លាញ់ Triglycerides ក្នុងឈាម ៧ភាគរយ។ ការសិក្សាផ្សេងមួយទៀតក៏បានរកឃើញដែរថា របបអាហារដែលសាបធ្វើឲ្យកូឡេស្តេរ៉ុល អាក្រក់កើនឡើងក្នុងឈាម ៤,៦ភាគរយ និងTriglyceride ៥,៩ភាគរយ។

ផ្ទាំងពាណិជ្ជកម្ម

ការស្រាវជ្រាវផ្សេងៗទៀតបានរកឃើញថា ការដែលតមជាតិប្រៃប្រហែលជាធ្វើឲ្យស៊ាំ នឹងអាំងស៊ុយលីនបាន ដែលជាហេតុនាំឲ្យអាំងស៊ុយលីននេះ ធ្វើការមិនសូវមានប្រសិទ្ធភាពទេ ជាពិសេសធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើង និងប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែមថែមទៀត។

កាលណារបបអាហារខ្វះជាតិប្រៃ វាអាចបណ្តាលឲ្យកើតជាជំងឺកង្វះជាតិសូដ្យូមក្នុងឈាម និងបង្កជាអាការៈដូចជា ឈឺក្បាល អស់កម្លាំង ចង្អោ និងវិលមុខបាន។

ប្រែសម្រួលដោយ៖ ហង្ស សុបញ្ញា

To Top