សុខភាព

តើគួរថែខ្លួនយ៉ាងណា ដើម្បីជៀសវាង ពីជំងឺពុកឆ្អឹង?

verywellhealth.com

(អង់គ្លេស)៖ នាពេលបច្ចុប្បន្ន ជំងឺពុកឆ្អឹង ជាជំងឺដែលសង្កេត ឃើញកើតមានច្រើនបំផុត ចំពោះមនុស្សវ័យចំណាស់ មិនថាប្រុស ឬ ស្រីនោះឡើយ។ ដូច្នេះដើម្បីជៀសវាងនៃការកើតជំងឺនេះ អ្នកគួរតែចាប់ផ្តើមថែរក្សាខ្លួនតាំងពីដំបូងៗ។

អ្នកអាចថែទាំខ្លួនឯង តាមរយៈការពិនិត្យដោយកាំរស្មី X ត្រង់បរិវេណឆ្អឹងខ្នង ឬ ត្រគាគ តាមបែបធម្មជាតិ ឬម្យ៉ាងទៀតតាមរយៈការពិនិត្យកំហាប់ឆ្អឹង។ ក្នុងនោះវិធីថែទាំងខ្លួនផ្សេងៗទៀតរួមមាន៖

១. អាហារៈ
ដោយការទទួលទានអាហារ សម្បូរជាតិកាល់ស្យូម វីតាមីន D និង អំបិលរ៉ែឲ្យបានច្រើនក្នុងនោះមានត្រីតូចៗ បង្គា ទឹកដោះគោ បន្លែ ផ្លែឈើ ខ្លាញ់ ថ្លើម ត្រី ឬធញ្ញជាតិជាដើម។ ត្រូវកាត់បន្ថយអាហារដែលធ្វើឲ្យ ប៉ះពាល់ដល់កំហាប់ឆ្អឹង ដូចជាកាហ្វេបារី តែ បារី ស្រា និងអាហារប្រៃជាដើម។

២.អាហារបន្ថែមៈ
ភាគច្រើនមនុស្សវ័យចំណាស់ ទទួលអាហារបានតិចជាងមុនធ្វើឲ្យ រាងកាយទទួលបានសារធាតុ អាហារកាន់តែតិចទៅតាមនោះដែរ។

ដំណើរការរបស់ថ្លើម និងតម្រងនោមចាប់ផ្តើមចុះខ្សោយ ដូចនេះហើយអ្នកគួរទទួលទាន ពពួកអាហារបន្ថែម ដូចជាកាល់ស្យូម វីតាមីន D ឬអំបិលរ៉ែ នានាជាដើម។

៣. ហាត់ប្រាណៈ
ដើម្បីជួយបង្កើនកំហាប់ឆ្អឹង ដូចជាការហាត់ប្រាណដើរញាប់ៗ រត់ត្រឹកៗ រាំ ឬលើកទម្ងន់ជាដើម។ គួរហាត់ប្រាណឲ្យបានប្រហែល ៣០ នាទីជារៀងរាល់ថ្ងៃ ឬយ៉ាងតិចមួយថ្ងៃរំលងមួយថ្ងៃ។

៤.ប៉ះនិងពន្លឺថ្ងៃៈ
ដើម្បីឲ្យស្បែកបានផលិតវីតាមីន D ជាពិសេស ពន្លឹថ្ងៃ នាពេលព្រឹក តែកុំភ្លេចលាបក្រែមការពាកម្តៅថ្ងៃ លើមុខ និងគល់កផងដែរ។

៥. គ្រប់គ្រងទម្ងន់ឲ្យថេរៈ
កុំឲ្យស្គម ឬធាត់ពេក ព្រោះវាអាចប៉ះពាល់ដល់សុខភាព ជាពិសេស គឺកំហាប់ឆ្អឹងតែម្តង។

ប្រែសម្រួល៖ ហង្ស សុបញ្ញា

To Top