១- ទឹក
ជាការពិតណាស់ ទឹកគឺជាជម្រើសទីមួយដ៏ល្អបំផុត ចំពោះរាងកាយព្រោះអាចជួយកម្ចាត់ ជាតិពុលចេញពីក្នុងខ្លួនយើង ធ្វើឲ្យប្រព័ន្ធរំលាយអាហារមានដំណើរការល្អនឹង ជួយជំរុញឲ្យដំណើរបំប្លែងអាហារ ទៅជាថាមពលប្រព្រឹត្តទៅយ៉ារលូន។ ទឹកពិតជាសារធាតុដ៏សំខាន់ ជួយឲ្យប្រព័ន្ធរាងកាយមានដំណើរការ ដោយសុខុមាលភាព។ ហេតុនេះអ្នកគួរផឹកទឹកឲ្យ បានយ៉ាងហោចណាស់ ៨កែវ ក្នុងមួយថ្ងៃ។
២- ទឹកក្រូចស្រស់
ទឹកក្រូចស្រស់ផ្តល់នូវ គុណប្រយោជន៍ម្យ៉ាងសម្រាប់រាងកាយ ព្រោះសម្បួរដោយវីតាមីន C និងជាអ្នកប្រឆាំងអុកស៊ីតកម្ម យ៉ាងពូកែ។ វាថែមទាំងជួយឲ្យប្រព័ន្ធការពាររាងកាយ បង្កើនសមត្ថភាពជួយការពារជំងឺផ្សេងៗ រួមទាំងអាចការពារជំងឺមហារីក និងជំងឺឆ្លងជាដើម។ ម្យ៉ាងវិញទៀត ក៏ជួយឲ្យកម្រិតកូឡេស្តូរ៉លប្រភេទ DHL ដែលជាមិត្តរបស់រាងកាយកើនឡើងបានច្រើន ព្រោះវាជាអ្នកបណ្តេញប្រភេទកូឡេស្តូរ៉ល មិនល្អពីសរសៃឈាម ក៏ដូចជាការពារជំងឺបេះដូងផងដែរ។
៣- ទឹកសូកូឡាក្តៅៗ
ទឹកសូកូឡាមិនត្រឹមតែមាន រសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាជួយឲ្យអ្នកទទួលបានអារម្មណ៍ស្រស់ថ្លា ជាពិសេសវាជួយជំរុញឲ្យមានការផលិតសេរ៉ូតូនីន បានច្រើនដើម្បីជួយពង្រឹងដល់ការចងចាំ បង្កើនសមត្ថភាពគ្រប់គ្រងអារម្មណ៍ និងទទួលទានដំណេកបានស្រួល។ វាក៏ជួយការពារមិនឲ្យមានជំងឺបេះដូង ព្រោះសូកូឡាក៏មានសារធាតុប្រឆាំងនឹង អុកស៊ីតកម្មច្រើនដែលអាចប្រឆាំង មិនឲ្យកោសិកាត្រូវបានបំផ្លាញ។
៤- ទឹកផ្លែឈើ ឬបន្លែគ្រប់មុខ
តើអ្នកដឹងទេថា ការទទួលទានទឹកក្រឡុកដែលចម្រាញ់ពីផ្លែឈើ ឬបន្លែស្រស់ៗ អាចជួយសម្អាតប្រព័ន្ធសរីរាង្គ ជួយបង្កើនវីតាមីនផ្សេងៗ ដែលចាំបាច់សម្រាប់យកមកប្រើប្រាស់ ហើយក៏អាចជួយបញ្ចុះទម្ងន់ផងដែរ។ វាមានភាពងាយស្រួលបំផុត ក្នុងការធ្វើទឹកក្រឡុកដោយគ្រាន់តែជ្រើសរើសផ្លែឈើ ឬបន្លែណាដែលអ្នកចូលចិត្តលាងឲ្យស្អាត រួចដាក់ចូលក្នុងម៉ាស៊ីនទឹកក្រឡុកជាការស្រេច ហើយកាន់តែមានរស់ជាត់ឆ្ងាញ់ បើបានបន្ថែមទឹកដោះគោជូរ និងទឹកកកឈូស។
៥- ទឹកទទឹម
ទឹកទទឹមជួយឲ្យរាងកាយ អាចបង្កើននូវវីតាមីន និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម បានច្រើនដែលជាអ្នកជំរុញឲ្យ ប្រព័ន្ធការពាររាងកាយកាន់តែខ្លាំង និងទប់ទល់ជាមួយជំងឺនានា ការពារជំងឺមហារីក ជំងឺបេះដូង និងអាការរលាកដោយមេរោគ។ ម្យ៉ាងវិញទៀត ក៏ជួយឲ្យជញ្ជាំងសរសៃឈាមរឹងមាំ បេះដូងមានដំណើរការតាមប្រក្រតី។ ចំនុចពិសេសគឺត្រូវចងចាំ មិនត្រូវប្រើស្ករលាយជាមួយទឹកទទឹម បើមិនដូច្នេះ និងបង្កជាគុណវិបត្តិត្រឡប់មកវិញ។
៦ -ទឹកខ្ញី
នៅពេលឆុងទឹក តែ អ្នកអាចដាក់ខ្ញី ២ ទៅ៣ ចំណិតនៅក្នុងនោះ ឬក៏ឆុងខ្ញីជាមួយនឹង ទឹកក្តៅនិងបន្ថែមទឹកឃ្មុំខ្លះ ទុកចោលប្រហែល ២ទៅ ៣នាទី ចាំយកមកទទួលទាន។ វាមានប្រយោជន៍ជួយបំបាត់ ការឈឺចុកចាប់នៅបរិវេណពោះ ប្រឆាំងនឹងអាការរលាកដែលបណ្តាលមកពីមេរោគ ហើយក៏ជួយឲ្យប្រព័ន្ធរំលាយអាហារ មានដំណើរការស្រួលផងដែរ។
៧- ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្មារកាន់តែជាជម្រើសល្អ សម្រាប់អាហារពេលព្រឹក ព្រោះវាជួយដាស់ឲ្យសរីរាង្គផ្សេងៗ មានសកម្មភាពរស់រវើក។ ជាងនេះទៅទៀតក៏ជួយលាងសម្អាតសារធាតុកខ្វក់ ចេញពីរាងកាយបង្កើនភាពរឹងមាំ ដល់ប្រព័ន្ធការពាររាងកាយ ផ្តល់តុល្យភាពដល់កម្រិត PH ក្នុងខ្លួនបង្កើនថាមពលកាន់តែពិសេស ក៏ជួយដល់ការបញ្ចុះទម្ងន់ថែមទៀត។ គ្រាន់តែច្របាច់ក្រូចឆ្មារមួយចំហៀង ចូលក្នុងទឹកក្តៅឧណ្ណៗមួយកែវ និងបន្ថែមជាមួយទឹកឃ្មុំប៉ុន្មានស្លាបព្រាបាយ កូរឲ្យសព្វជាការស្រេច។
ប្រែសម្រួល៖ ហង្ស សុបញ្ញា