សុខភាព

អត្ថប្រយោជន៍ នៃការទទួលទាន ផ្លែពោត

Xinhua

អ្នកប្រហែលជាមិនទាន់បានជ្រាបទេថា ពោតមានគុណសម្បត្តិផ្នែកឪសថច្រើនណាស់ ពោលគឺវាមានប្រយោជន៍ តាំងពីឬសរហូតដល់ចុងតែម្តង។ គ្រាប់ពោតដែលយើងទំពារលេង មានរសជាតិឈ្ងុយឆ្ងាញ់ និងមានគុណសម្បត្តិជួយបំប៉នស្បែកបេះដូង ថ្លើម និងបរិភោគអាហារបានច្រើន ប្រសិនបើយកវាទៅស្ងោរយកទឹកពិសារ វាអាចជួយឲ្យទឹកនោមដើរស្រួល។

សក់ពោតមាន ប្រសឹទ្ធភាពបណ្តេញកម្តៅ បញ្ចុះទឹកនោមកំចាត់គ្រាប់ក្រួសក្នុងប្រមាត់ ព្យាបាលរលាកតម្រងនៅម ជំងឺខាន់លឿង ទឹកនោមផ្អែម ក្អួតធ្លាក់ឈាម រលាកក្តោងច្រមុះ និងឈាមហូរតាមច្រមុះ។

-តម្រាឪសថបុរាណបានចែងថា ឲ្យសក់ពោតល្មមប្រមាណមកដាំទឹក ឲ្យចាស់បន្តិចហើយទទួលទាន ដើម្បីព្យាបាលជំងឺរលាកតម្រងនោម។

-ប្រសិនបើដាំទឹកសក់ពោតទទួលទានជំនួសទឹក តែអាចជួយបញ្ចុះទឹកនោមធ្វើឲ្យនោមស្រួល។

-ស្ងោរសក់ពោតជាមួយសាច់សត្វ យកមកពិសារព្យាបាលការក្អកធ្លាក់ឈាម សម្រាប់អ្នកគ្រាំក្នុង ដែលបណ្តាលមកពីការងារធ្ងន់ ឬរបួសគ្រាំក្នុង។

-សក់ពោតស្ងួត ៣០ក្រាម ស្ងោរទឹកផឹកអាចជួយសំរាល ដល់ជំងឺទឹកនោមផ្អែម។

-សក់ពោតស្ងួតស្ងោរជាមួយនឹង សំបកចេកអំបូង ចេកនួនស្ងួតសំបកឪឡឹកស្ងួតក្នុងបរិមាណស្មើៗគ្នា អាចជួយរក្សាអាការជំងឺលើសឈាម។

-ស្នូលពោតមានរសជាតិផ្អែម មានគុណសម្បត្តិជួយព្យាបាល អាការរាគមួលអាការហើមជាំ ជួយបញ្ចុះទឹកនោម និងជួយប៉ួវលំពែង។

-ឬសពោត មានគុណសម្បត្តិជួយព្យាបាល អាការក្អួតធ្លាក់ឈាម គ្រាប់ក្រួសក្នុងប្រមាត់ បញ្ចុះទឹកនោម ដោយយកឬសស្ងួតទៅស្ងោរទឹកទទួលទាន។

-ដើមនឹងស្លឹកពោតមានគុណសម្បត្តិ ព្យាបាលអាការគ្រាប់ក្រួស (ដូចជាក្នុងតម្រងនោម ឬក្នុងប្រមាត់) ជួយឲ្យនោមស្រួល នាំយកមកទទួលទានស្រស់ៗ ឬហាលឲ្យស្ងួតដាំទឹកទទួលទាន។

-ស្នូលពោតស្ងួត ប្រសិនបើយកមកដាំទឹកទទួលទាន ឬដុតឲ្យក្លាយជាធ្យូងលាយទឹកផឹក ក៏មានគុណសម្បត្តិជួយ បញ្ចុះទឹកនោមធ្វើឲ្យនោមស្រួល
និងព្យាបាល អាការគ្រាប់ក្រួសក្នុងតម្រងនោមដែរ។

-សក់ពោតស្ងួតយកមកញាត់ខ្សៀជក់ បឺតយកផ្សែងអាចជួយព្យាបាលជំងឺភ្លេចភ្លាំងស្មារតី ឬជួយឲ្យមានស្មារតី ចងចាំប្រក្រតីឡើងវិញ។

ប្រែសម្រួល៖ ហង្ស សុបញ្ញា

To Top