សុខភាព

អាហារ ៧ប្រភេទ ជួយបញ្ចុះកម្រិត កូលេស្តេរ៉ូល

១ជាតិស្រវឹង
ជាការពិតណាស់ការ ទទួលទានស្រាទំពាំងបាយជូរ ឬ ស្រាមួយកែវជាមួយអាហារ ពេលល្ងាចបានបង្ហាញថា អាចធ្វើឲ្យកម្រិតកូលេស្តេរ៉ូលល្អកើនឡើង ហើយធ្វើឲ្យគ្រោះថ្នាក់ នៃជម្ងឺគាំងបេះដូងមានការថយចុះ។

    ទោះបីដូច្នេះក្តី សូមកុំពិសារច្រើនឲ្យសោះ ព្រោះការពិសារច្រើន ជ្រុលនឹងធ្វើឲ្យគ្រោះថ្នាក់នៃជម្ងឺបេះដូងកើនឡើង។

    ២ផ្លែអាវូកាដូ
    ពេលបានឃើញថាជាតិខ្លាញ់មិនធ្វើឲ្យឆ្អែត ដែលមាននៅក្នុងផ្លែអាវូកាដូ អាចបញ្ចុះកម្រិតកូលេស្តេរ៉ូលអាក្រក់ LDLS និងបង្កើនកម្រិតកូលេស្តេរ៉ូលល្អ HDLS ពិសេសនៅក្នុងខ្លួនមនុស្ស ដែលមានកម្រិតកូលេស្តេរ៉ូលខ្ពស់គួរសម។

    ៣បារលី
    បារលីជាធញ្ញជាតិម៉្យាង ដែលគេយកមក ធ្វើជាអាហារ ស្រាបៀរ និងស្រាវីស្គីជាដើម។ នៅពេលអ្នកស្ម័គ្រចិត្តចូល រួមក្នុងការសិក្សា USDA កាលពីឆ្នាំ២០០៤ បានបន្ថែម បារលីទៅលើអាហាររបស់សមាគមបេះដូងអាមេរិចកាំង ហើយគេបានរកឃើញថាកម្រិតកូលេស្តេរ៉ូលអាក្រក់ LDLS បានធ្លាក់ចុះ២ដង។

    ៤ផ្លែប៊ូប៊ឺរី
    អ្នកវិទ្យាសាស្ត្រមួយក្រុម នៅអង្គការស្រាវជ្រាវ កសិកម្ម បានរាយការណ៍កន្លងទៅថា ផ្លែប៊្លូប៊ឺរីមានផ្ទុកសារធាតុប្រឆាំង អុកស៊ីដកម្មម៉្យាងឈ្មោះ Ptero stil-bene ដែលមានទំនងជាបញ្ចុះ កម្រិតកូលេស្តេរ៉ូលLDLS បាន។

    ៥សណ្តែកសៀង និង បន្លែគ្រៀម
    លទ្ធផលមួយចំនួនដែលគេ បានរាយការណ៍ក្នុង ព្រឹត្តិប័ត្រពត៌មានប្រចាំឆ្នាំ មួយកាលពីឆ្នាំ ២០០៥ បង្ហាញថា កម្រិតកូលេស្តេរ៉ូលធ្លាក់ចុះជិត២ដង សម្រាប់អ្នកស្ម័គ្រចូលរួមក្នុងការសិក្សាដែលបរិភោគអាហារដែលមានខ្លាញ់តិច ហើយបន្ថែមសណ្តែកសៀង និងបន្លែក្រៀម រួមជាមួយនឹងអាហារធញ្ញជាតិសុទ្ធ និងបន្លែច្រើន។

    ៦គ្រាប់អាល់ម៉ុន
    ការសិក្សារបស់សាកលវិទ្យាល័យ Tufts បានរកឃើញថា សារជាតិមួយចំនួន ក្នុងសំបកគ្រាប់អាល់ម៉ុន អាចជួយការពារកម្រិតកូលេស្តេរ៉ូល LDL កុំឲ្យលាយចូល ជាមួយអុកស៊ីសែន ។ ដំណើរការ នៃការចូលរួមបញ្ចូលគ្នានេះ អាចបំផ្លាញខ្សែសរសៃឈាម និង បង្កើនគ្រោះថ្នាក់នៃជម្ងឺបេះដូង។

    ៧ស្រូវអូត
    ស្រូវអូតជាប្រភេទ ស្រូវសាលីម៉្យាង ដែលអត្ថប្រយោជន៍ ច្រើនសម្រាប់រាងកាយ ។ កាលពីពេលកន្លងទៅ មានការសិក្សាមួយធ្វើឡើង ដោយសាកលវិទ្យាល័យ តុរុនតូ របស់កាណាដា ដែលស្ត្រីជាអ្នកចូល រួមទាំងឡាយ ត្រូវគេតម្រូវឲ្យបន្ថែមចុងអង្ករអូតទៅលើអាហារ ដែលល្អសម្រាប់បេះដូងស្រាប់ ។ គេសង្កេតឃើញថា កម្រិតកូលេស្តេរ៉ូលល្អ HDL មានការកើនឡើង១១% ។

      ប្រែសម្រួលដោយ ៖ ហង្ស សុបញ្ញា

      To Top