តាមការស្រាវជ្រាវពិសោធន៍ ឲ្យឃើញថា នៅក្នុងបាយដែលអ្នកបរិភោគរាល់ថ្ងៃនេះ សម្បូរទៅដោយសារធាតុ អាហារសំខាន់ៗ ដូចជាវីតាមីន A,B,C,D ជាតិខនិជ ជាតិកាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ ជាតិដែក ជាដើម។ ប៉ុន្តែសារធាតុអាហារទាំងនេះអាចបាត់បង់អស់ខ្លះ ប្រសិនបើជាបាយដែលចម្អិនពី អង្ករដែលឆ្លងកាត់ការធ្វើឲ្យស។
ក្រៅពីនេះ នៅក្នុងអង្ករប្រភេទខ្លះ ដែលមានពណ៌ខ្មៅ ពណ៌ក្រហម ពណ៌ត្នោត ពណ៌លឿង អាចមានសារធាតុអែន ថូសៃ យ៉ានីន និងប្រូអែនថូសៃយ៉ានិឌីន ដែលមានគុណសម្បត្តិប្រឆាំងនឹងរោគមហារីក ធ្វើឲ្យកោសិកានៃរាងកាយ ធ្វើការបានល្អ ការពារកុំឲ្យកើតជំងឺលើសឈាម រោគទឹកនោមផ្អែម រោគបេះដូង បន្ថយការរលាកនៃស្បែក ព្រមទាំងបន្ថយស្នាមជ្រីវជ្រួញ ធ្វើឲ្យស្បែករលោងភ្លឺថ្លា និងជួយឲ្យការចងចាំបានល្អ។
ដូច្នេះហើយ ទើបមានការណែនាំឲ្យមាន ការទទួលទានបាយ ដែលចម្អិនពីអង្ករបុកដៃ ឬអង្ករដែលមិនខាត់ឲ្យស ទើបទទួលទានបានសារ ធាតុអាហារ ដែលមានប្រយោជន៍ច្រើនជាង ។
ដោយ៖ហង្ស សុបញ្ញា