សុខភាព

វីធី៤យ៉ាង សម្រាប់ព្យាបាល អាការៈឈឺក្បាល ដោយពុំបាច់ប្រើថ្នាំ

regionalneurological.com

អាមេរិក ៖ យោងតាមគេហទំព័រព័ត៌មាន សុខភាពអាមេរិក Health News បានឲ្យដឹងថា សព្វថ្ងៃនេះដោយសារ តែបរិយាកាសជុំវិញខ្លួនយើងប្រកប ដោយដោយភាពស្មោកគ្រោក និងជីវភាព នៃការរស់នៅមានការតានតឹងខ្លាំង ម្ល៉ោះហើយក៏បណ្តាល ឲ្យមានមនុស្ស កើតជំងឺឈឺក្បាល កាន់តែច្រើនឡើងៗ

ប៉ុន្តែជំងឺឈឺក្បាល គឺពិបាកព្យាបាលដោយប្រើប្រាស់ឪសថណាស់ ។ ដូច្នេះអ្នកគួរអនុវត្តន៍វិធី ១០ យ៉ាងដែលមិនចាំ បាច់ប្រើប្រាស់ថ្នាំសង្កូវ និងអាចកាត់បន្ថយ នូវជំងឺឈឺក្បាល បានខ្លះដូចខាងក្រោមនេះ:

១. វិធីបន្ធូរសាច់ដុំៈ
សាច់ដុំថ្ងាស ស្មា និងដៃ និងងាយនឹងទទួលនូវឥទ្ធិពលនៃសម្ពាធអារម្មណ៍តានតឹង ពីព្រោះកាលបើឈឺក្បាលម្តងៗ គឺត្រូវហាត់ធ្វើមេរៀននៃការបន្ធូរសាច់ដុំដោយក្នុងមួយថ្ងៃៗធ្វើជាច្រើនសា គឺអាចជួយសម្រាលជំងឺឈឺក្បាលបានខ្លះ។
ការបន្ធូរសាចដុំនេះអ្នកត្រូវជ្រួញសាច់ដុំថ្ងាស និងស្មា រួចហើយក្តាប់ដៃទាំងសងខាងឲ្យណែនក្នុងរយៈពេលពី ៥ទៅ ៧វិនាទី។

ម្យ៉ាងទៀតឆ្លៀតពេលលបង្រួញសាច់ដុំនេះ ត្រូវដកដង្ហើមមួយៗបន្ទាប់មកសាច់ដុំត្រូវបានបន្ធូរអស់។ វីធីជ្រួញនេះត្រូវបានរក្សាឲ្យបាន ៣០វិនាទី ហើយចលនាដដែលៗត្រូវធ្វើសាចុះសាឡើងឲ្យបាន៣ដង។

២. វីធីប្រើម្រាមដៃចុចៈ ចង្អុលដៃ និងម្រាមកណ្តា (ដៃទាំង២) ចុចនៅត្រង់កញ្ចឹង ក ទាំងសងខាង។ ការចុចនេះបើកាន់តែយូរកាន់តែប្រសើរ។

៣. វិធីបន្ធូរក្បាល:
នេះជាវិធីម្យ៉ាងដែលមានចលនា ឪបឈ្ងោកទៅមុខ។ អ្នកត្រូវអង្គុយនៅលើកៅអី ហើយដកខ្លួនអោនឈ្ងោកមុខ ដោយកែងដៃទាំង២ច្រត់នៅលើជង្គង់ហើយបាតដៃទាំង២សំយ៉ុង ចុះរួចហើយត្រូវ និយាយខ្លាំងៗថា “ចិត្តគំនិតរបស់ខ្ញុំ គឺច្បាស់លាស់ និងភ្លឺថ្លាណាស់” បន្តរហូតដល់ ៥នាទី ហើយក៏ត្រូវនិយាយ ពាក្យប៉ុន្មានម៉ាត់នេះ តទៅទៀត ជាច្រើនលើកច្រើនសា។

៤. វិធីជ្រួញសាច់ដុំក និងស្មាៈ
រាងកាយមានការតានតឹងម្តងៗ គឺជាការធម្មតាតែងតែប្រមូលផ្តុំ នៅត្រង់សាច់ដុំក ។ ដូច្នេះការបន្ធូរសាច់ដុំ ក គឺអាចបំបាត់ភាពតានតឹងបាន ។ អ្នកត្រូវឪនក្បាលទៅខាងស្តាំ រួចហើយងាកទៅខាងឆ្វេង ។ អនុវត្តន៍របៀបស្តាំ និងឆ្វេងបែបនេះឲ្យបាន១០ដង ហើយក្បាលត្រូវឪនចុះជាប់ជានិច្ច និងត្រូវដក ក ទៅមុខ ។ ចុងក្រោយបង្អស់ត្រូវបង្វិល ស្មាទាំងសងខាងឲ្យបាន៥ដង ។
ដោយ៖​ហង្ស សុបញ្ញា

To Top