១. មិនទទួលទានកាហ្វេ
កាហ្វេមានរសជាតិល្វីង មានគុណសម្បត្តិ ក្នុងការជួយបង្រួមសរសៃឈាម និងអាចប្រឆាំង ជាមួយឥទ្ធិពល របស់គ្រឿងស្រវឹង ដែលធ្វើឲ្យសរសៃឈាមរីក
រហូតធ្វើឲ្យឈឺក្បាល ។
ប៉ុន្តែកាហ្វេ មិនមែនជាអាហារ ដែលល្អ ក្នុងការបំបាត់អាការស្រវឹងនោះទេ ព្រោះកាហ្វេមានសារធាតុ ដែលធ្វើឲ្យស្រវឹង និងសារធាតុកាហ្វេអ៊ីន
ដែលមានគុណសម្បត្តិនៅក្នុងការបណ្តេញទឹកនោម ជាហេតុធ្វើឲ្យរាងកាយ ដែលបាត់បង់ជាតិទឹកស្រាប់នោះ រឹតតែបាត់បង់ទឹកថែមទៀត។
ម្យ៉ាងទៀត វាធ្វើឲ្យអ្នកកាន់តែអស់កម្លំាំងជាមុនថែមទៀត។
២. ទទួលទានចេក
ក្រៅពីជួយបំពេញសារធាតុ អេឡិកត្រូលីត ដែលបាត់បង់ តាមរយៈទឹកនោម និងក្នុងការរំលាយគ្រឿង ស្រវឹងហើយ ចេកនៅមានសារធាតុប៉ូតាស្យូម
ដែលអាចជំនួស សារធាតុដែលបាត់បង់ ។
ម្យ៉ាងវិញទៀត ប្រសិនបើអ្នកមិនចូលចិត្តចេក អ្នកអាចទទួលទានផ្លែគីវី ឬភេសជ្ជៈសម្រាប់ការហាត់ប្រាណ ក៏បានដូចគ្នា។
៣. ទទួលទានស៊ុត
ស៊ុតអាចផ្តល់ ថាមពលស្មើ នឹងអាហារផ្សេងៗ បានក៏ពិតមែនតែវាសម្បូរដោយសារធាតុអ៊ីស្តេអ៊ីន ដែលជាសារធាតុពុល ធ្វើឲ្យកើតមានអាការស្រវឹង ដែលគេហៅថា អាសេតាល់ដេហ៊ីង ។
គេអាចនិយាយបានថា
ស៊ុតជាអាហារ ដែលជួយបំបាត់ការស្រវឹង ព្រោះវាអាចជួយបណ្តេញសារធាតុពុល ដែលមាននៅក្នុងរាងកាយបាន។
៤. ទទួលទានទឹក
អ្នកគួរទទួលទានទឹក ដើម្បីបំពេញជាតិទឹកដល់រាងកាយ និងដើម្បីលាងសម្អាត សំណល់នានា ដែលតោងជាប់នឹង ប្រព័ន្ធរំលាយអាហារ។
អ្នកអាចបន្ថែមស្ករ និងអំបិលចូលទៅក្នុងទឹក ដើម្បីជំនួសសារធាតុគ្លីកូហ្សែន និងសូដ្យូម ដែលបានបាត់បង់។
ម្យ៉ាងវិញទៀត អ្នកអាចទទួលទានទឹកស៊ីរ៉ូ ឬភេសជ្ជៈប៉ូវកម្លាំង ដែលគ្មានសារធាតុកាហ្វេអ៊ីន
ក៏អាចជួយបំបាត់អាការស្រវឹង បានដូចគ្នាដែរ ។
៥. អាហារដែលមានជាតិខ្លាញ់
បន្ទាប់ពីស្រវឹងរួច ហើយអ្នកទទួលទានអាហារដែលមានជាតិខ្លាញ់តាមក្រោយ អាចធ្វើឲ្យក្រពះធ្វើការធ្ងន់ ប៉ុន្តែការទទួលទានអាហារដែលមានជាតិខ្លាញ់
មុនពេលទទួលទានគ្រឿងស្រវឹង គឺជាការល្អព្រោះអាហារខ្លាញ់ទាំងនេះ ត្រូវការប្រើពេលយូរ ក្នុងការរំលាយនៅក្នុងក្រពះ។
វាជួយបន្ថយការបឺតស្រូបជាតិអាកុល ចូលទៅក្នុងសរសៃឈាមព្រមទាំងជួយរាងកាយ កម្ចាត់សំណល់បានយូរជាងមុន
ធ្វើឲ្យអ្នកមិនមានអារម្មន៍ធីងធោង នៅពេលព្រឹកថ្ងៃបន្ទាប់ ។ ប៉ុន្តែអ្នកមិនត្រូវទទួលទានអាហារ ដែលមានខ្លាញ់ច្រើនពេកឡើយ
អ្នកគួរទទួលទានទឹកដោះគោជូរ រសជាតិផ្លែឈើ ដើម្បីបំពេញសារធាតុនានាដែលបានបាត់បង់។
៦. ទទួលទានទឹកផ្លែឈើ
ស្ករ Fructose គឺជាតិស្ករ ដែលមាននៅក្នុងផ្លែឈើ វាជួយបង្កើនកម្រិតថាមពល នៅក្នុងរាងកាយ និងលាងជម្រះជាតិពុលចេញពីរាងកាយ
ដូចជាសំណល់ដែលមាន បន្ទាប់ពីរំលាយគ្រឿងស្រវឹងរួច។
អ្នកគួរកម្ចាត់អាការធីងធោង នៅពេលព្រឹកដោយទទួលទានទឹកផ្លែឈើ ព្រោះសម្បូរដោយវីតាមីន និងសារធាតុរ៉ែ ដែលរាងកាយបាត់បង់តាមរយៈនោម។
ប៉ុន្តែប្រសិនបើអ្នកមិនចូលចិត្តទឹកផ្លែឈើ អាចទទួលទានអាហារបន្ថែម ដែលមានវីតាមីន C និងB ជំនួសក៏បាន។
ដោយ៖ ហង្ស សុបញ្ញា