ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញ អ្នកពីរបស់ដែលអាចបំផ្លាញសក់ បានយ៉ាងងាយ ។
១. សក់អ្នកខ្លាចអ្នកប្រើសាប៊ូកក់សក់ មួយម៉ាក ក្នុងរយៈពេលយូរណាស់ ។ នៅពេល ដែលអ្នកប្រើយូរ មិនផ្លាស់ប្តូរ នឹងធ្វើឲ្យសក់អ្នកងាយ កើតមានបញ្ហាណាស់ ។ ដូចនេះ អ្នកគួរតែប្រើច្រើនម៉ាក ទើបអាចការពារសក់អ្នកឲ្យមានសុខភាពល្អ ។
២. សក់អ្នកខ្លាចបំផុតគឺថ្នាំលាបសក់ ។ នៅពេលដែល អ្នកតែងប្តូរពណ៌សក់ នឹងអាចបំផ្លាញសរសៃសក់អ្នកយ៉ាងងាយ ថែមទាំងអាចធ្វើឲ្យអ្នកប្រឈមមុខ នឹងជំងឺមហារីកទៀតផង ។
៣. សក់អ្នកក៏ខ្លាចពេល ដែលអ្នកដាក់ថ្នាំអប់រួចលាងមិនជ្រះដែរ ព្រោះអាចធ្វើឲ្យសក់អ្នកជ្រុះខ្លាំង ថែមទាំងងាយឡើងអង្គែលទៀតផង។ ដូចនេះ បើអ្នកចង់ប្រើថ្នាំអប់ អ្នកគួរតែលាងឲ្យស្អាត ទើបមិនប៉ះពាល់ដល់សុខភាពសក់ ។
៤. សក់អ្នកខ្លាចខ្លាំងពេលដែលអ្នកតែងតែប្រើម៉ាស៊ីនក្តៅដើម្បីផ្លុំ ឬគាប ដោយវាអាចបំផ្លាញសក់អ្នកក្នុងរយៈពេលខ្លី។ ដូចនេះ បើអ្នកចង់ឲ្យសក់អ្នករលោងស្អាត អ្នកមិនគួរគាបច្រើនឡើយ ។
៥. សក់ខ្លាចពេលដែលអ្នកប្រើទឹកក្តៅ ដើម្បីកក់សក់ ។ ដូចនេះ អ្នកគួរតែប្រើទឹកធម្មតា បានហើយ ទើបមិនធ្វើឲ្យខូចសរសៃសក់អ្នកយ៉ាងងាយ។ អ្នកគួរតែចៀសពីការធ្វើរឿងទាំងឡាយខាងលើ ដើម្បីការពារសក់ អ្នកឲ្យមានសុខភាពល្អ ៕