ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូលមួយ របស់បក្សកុម្មុយនីសចិន នឹងក្លាយជាពេលវេលា ដើម្បីសម្រេចចិត្ត លើបញ្ហាក្រុងហុងកុង

បរទេស: ទីភ្នាក់ងារព័ត៌មានស៊ីនហួ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា បានឲ្យដឹងថា បាននិយាយថាគណបក្សកុម្មុយនិស្ត កំពុងកាន់អំណាចរបស់ចិន នឹងបើកកិច្ចប្រជុកំពូល និងដ៏សំខាន់បំផុតមួយ ប្រចាំឆ្នាំគិតចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែតុលាខាងមុខនេះ។

កិច្ចប្រជុំពេញអង្គនៃ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត គឺនឹងក្លាយទៅជាកន្លែងមួយ ដើម្បីអនុម័តសេចក្តីសម្រេចចិត្ត លើប្រធានបទធំៗដោយសារតែ មានការចូលរួមពីមេដឹកនាំ គណបក្សជាង២០០រូប មកពីរដ្ឋាភិបាលយោធា និងសហគ្រាសគ្រប់គ្រងដោយរដ្ឋផង។

ស៊ីនហួបានរាយការណ៍ កាលពីខែសីហាថា គណៈកម្មាធិការនេះនឹង ពិភាក្សាពីបញ្ហាសំខាន់ៗទាក់ទង នឹងការថែរក្សានិងកែលម្អប្រព័ន្ធ សង្គមនិយម និងអភិបាលកិច្ចជាតិរបស់ ប្រទេសចិនជាដើមផង។

ផ្ទាំងពាណិជ្ជកម្ម

ប៉ុន្តែក្នុងនោះកិច្ចប្រជុំនេះ ត្រូវបានគេមើលឃើញថា និងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ របស់ខ្លួនដើម្បីពិភាក្សាអំពីបញ្ហានានា ជាពិសេសអំពីបញ្ហានៃការតវ៉ា ប្រឆាំងដ៏រ៉ាំរ៉ៃនៅក្នុង ទីក្រុងហុងកុងជាមិនខាន ៕

ប្រែសម្រួល: ស៊ុន លី

To Top