ហុងកុង៖ រដ្ឋាភិបាលហុងកុង កាលពីថ្ងៃពុធបានដក ជាផ្លូវការនូវច្បាប់ធ្វើបត្យាប័ន ដែលមិនពេញនិយមមួយបង្កឱ្យ មានការតវ៉ាប្រឆាំងឈានដល់ ការប្រើអំពើហិង្សាកាន់តែច្រើនឡើងៗ របស់រដ្ឋាភិបាល ដែលមិនបានបង្ហាញសញ្ញា នៃការលុបបំបាត់នោះទេ។
លេខាធិការផ្នែកសន្តិសុខលោក ចន លី បានរំលឹកឡើងវិញច្បាប់ វិសោធនកម្មបទឧក្រិដ្ឋនៃ អ្នករត់គេចខ្លួនត្រូវបានព្យួរនៅខែមិថុនា ចាប់តាំងពីមានមតិខុសគ្នាអំពីវា និងជម្លោះនៅក្នុងសង្គម។
លោកលី បានលើកឡើងនៅក្នុងអង្គប្រជុំ ក្រុមប្រឹក្សានីតិប្បញ្ញត្តិថា “ឥឡូវនេះដើម្បីបញ្ជាក់ឱ្យកាន់តែ ច្បាស់អំពីជំហររបស់រដ្ឋាភិបាល ខ្ញុំប្រកាសជាផ្លូវការអំពីការដកច្បាប់ ធ្វើបត្យាប័ននេះ” ៕
ដោយ ឈូក បូរ៉ា