ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង វាយប្រហារចំពោះឥទ្ធិពល សហរដ្ឋអាមេរិក នៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ

បរទេស៖ នៅក្នុងអត្ថបទកាសែតផ្លូវការមួយ ដែលបោះពុម្ពផ្សាយនៅថ្ងៃព្រហស្បតិ៍ បានសរសេរថា ប្រទេសកូរ៉េខាងជើង បានធ្វើការថ្កោលទោស ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថាជាអាយ៉ងរបស់សហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មាន Minju Choson ដែលជាកាសែតផ្លូវការមួយរបស់ទីស្តីការ គណៈរដ្ឋមន្ត្រីនិងប្រធានគណៈកម្មាធិការសភាជាន់ខ្ពស់ នៃទីក្រុងព្យុងយ៉ាង បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អង្គភាពអង្គការសហប្រជាជាតិនេះ មិនធ្វើទៅតាមទំនួលខុសត្រូវរបស់ខ្លួននោះទេ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមប្រភពព័ត៌មាន ពីទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅរាត្រីថ្ងៃ២៤ ខែតុលា ឆ្នាំ២០១៩ កាសែតកូរ៉េខាងជើងដដែលនោះបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនកំពុងតែអនុវត្តតាមតួនាទីខ្លួនឲ្យបានស្រួលបួលនោះឡើយ គឺអង្គភាពនេះធ្វើតួនាទីជាអាយ៉ងរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ប៉ាង កុង

To Top