បរទេស ៖ យោងតាមសេចក្តី រាយការណ៍ចិនមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចនឹងត្រៀខ្លួនរួចរាល់ ដើម្បីផ្តល់សិទ្ធិរុករករ៉ែ ដ៏កម្រឲ្យទៅប្រទេសចិន ដែលជាដៃគូជំនួញដ៏ចម្បងបំផុត មួយរបស់ខ្លួន ដើម្បីជាថ្នូរដូរយករោងចក្រ ថាមពលព្រះអាទិត្យ។
បណ្ដាញប្រព័ន្ធផ្សព្វផ្សាយចិនមួយ ដែលឯកទេសផ្នែកទីផ្សារ លោហធាតុពិភពលោក ឈ្មោះ Quanqiu Tiehejin Wang បានរាយការណ៍ថា មន្ត្រីកូរ៉េខាងជើងនៅក្នុងទីក្រុងសេនយ៉ាង ប្រទេសចិនភាគឦសាន បានធ្វើការផ្តល់បែបនេះ ឲ្យដល់ប្រទេសចិន ។
អាជ្ញាធររបស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សមភាគីចិន របស់ខ្លួនដូច្នេះថា “ប្រសិនបើរោងចក្រ ថាមពលពន្លឺព្រះអាទិត្យ ត្រូវបានកសាងឡើង ដើម្បីដោះស្រាយបញ្ហាកង្វះ ថាមពលមែននោះ ជាថ្នូរត្រឡប់មកវិញ យើងនឹងប្រគល់សិទ្ធិរុករករ៉ែដ៏កម្រ នៅក្នុងតំបន់មួយស្ថិតនៅភាគខាងជើងនៃទីក្រុងព្យុងយ៉ាង”៕
ប្រែសម្រួល៖ប៉ាង កុង