ព័ត៌មានអន្តរជាតិ

Erdogan ដាក់ពាក្យបណ្តឹង ទស្សវដ្តីបារាំងមួយ ប្រើប្រាស់ពាក្យមិនសមរម្យ ពាក់ព័ន្ធនឹងបញ្ហា នៅស៊ីរី

បរទេស: ទីភ្នាក់ងារAnadolu ដែលគ្រប់គ្រងដោយរដ្ឋាភិបាលតួកគី បាននិយាយនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីតួកគីលោក Tayyip Erdogan បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ប្រឆាំងនឹងទស្សនាវដ្តីបារាំងមួយ បន្ទាប់ពីខ្លួនបានប្រើប្រាស់ ពាក្យថាលោក Erdogan បានធ្វើការបោសសំអាតជនជាតិ នៅភាគពាយព្យនៃប្រទេសស៊ីរី។

យើងបានដឹងថាហើយថាលោក Erdogan បានបញ្ជូនកងទ័ព ទៅកាន់ភាគពាយព្យ នៃប្រទេសស៊ីរី កាលពីថ្ងៃទី៩ខែតុលាកន្លងទៅ ដើម្បីវាយប្រហារ ទៅលើកម្លាំងYPG របស់ក្រុមឃឺដ ដែលលោកចាត់ទុកថា ជាក្រុមភេរវករដែលកំពុងប្រតិបត្តិការ នៅខាងក្នុងប្រទេសតួកគី។

នៅក្រោមផែនការបទឈប់បាញ់ឥឡូវនេះ ដែលចាប់ផ្តើមចូលជាធរមាននោះ ក្រុមYPG ត្រូវបានគេតម្រូវឱ្យដកចេញ ពីតំបន់មួយក្នុងចម្ងាយ ៣០ គីឡូម៉ែត្រ ពីព្រំដែនតួកគី។ រដ្ឋាភិបាលអង់ការ៉ា បានសង្ឃឹមថា នឹងបង្កើតតំបន់មានសុវត្ថិភាពមួយ នៅទីនោះដែលខ្លួនអាចតាំងទីលំនៅ ជនភៀសខ្លួន ស៊ីរី បច្ចុប្បន្ន ដែលកំពុងរស់នៅ ក្នុងប្រទេសតួកគី។

គួរបញ្ជាក់បណ្តឹងនេះត្រូវបានធ្វើឡើង នៅក្រោយពេលដែល ទំព័រមុខ នៃទស្សនាវដ្តី Le Point ចេញផ្សាយក្នុងសប្តាហ៍នេះ បង្ហាញពីរូបភាព របស់លោក Erdogan ជាមួយនឹងសកម្មភាពគោរព ដល់ទាហានដោយពាក្យថា“ ការបោសសម្អាតជនជាតិ ភាគគឺជាវិធីសាស្ត្ររបស់លោក Erdogan និង តើយើងនឹងអនុញ្ញាត ឱ្យគាត់សម្លាប់ជនជាតិឃឺដដែរឬទេ?

ប្រែសម្រួល:ស៊ុនលី

To Top