ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមានអាមេរិក កុំឲ្យព្រងើយកន្តើយ នឹងពេលវេលាកំណត់ចុងឆ្នាំ ស្តីពីមិត្តភាព ត្រាំ-គីម

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា វានឹងជាការយល់ច្រឡំ សម្រាប់សហរដ្ឋអាមេរិក ដែលមិនអើពើនឹងពេលវេលាកំណត់មួយឆ្នាំ ស្តីពីការចរចានុយក្លេអ៊ែរ ដោយការទាញយក ផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងជិតស្និទ្ធ រវាងមេដឹកនាំនៃប្រទេសទាំងពីរ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា កូរ៉េខាងជើង ក៏បានព្រមានផងដែរថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ អាចនឹងធ្លាក់ចូលទៅក្នុងស្ថានភាព នៃភាពប្រេះស្រាំកាន់តែខ្លាំងមួយ ប្រសិនបើគ្មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

លោកគីម ជុងអ៊ុន បានលើកឡើងថា “សហរដ្ឋអាមេរិកច្រឡំ យ៉ាងធ្ងន់ធ្ងរ ប្រសិនបើវាជាគំនិត នៃការឈានទៅរកសន្តិភាពនៅចុងឆ្នាំនេះ ដោយការកេងចំណេញ ពីទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងជិតស្និទ្ធ រវាងប្រធានាធិបតីរបស់ខ្លួន និងប្រធានគណៈកម្មការកិច្ចការរដ្ឋ នៃកូរ៉េខាងជើង ចំពោះយុទ្ធសាស្ត្រពន្យារពេល”៕ ដោយ៖ ឈូក បូរ៉ា

To Top