ព័ត៌មានអន្តរជាតិ

បារាំង បញ្ជាឲ្យ EDF ដោះស្រាយ កំហុសគម្រោងនុយក្លេអ៊ែ

បរទេស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បាននិយាយនៅថ្ងៃសុក្រនេះថា ក្រុមហ៊ុន EDF ត្រូវតែបង្ហាញគម្រោងសកម្មភាព នៅក្នុងពេលមួយខែ ស្តីពីវិធីដោះស្រាយភាពកង្វះខាតជំនាញ និងបញ្ហាផ្សេងៗទៀត ដែលបង្កឲ្យមានការពន្យាពេល នៅគម្រោងនុយក្លេអ៊ែដ៏សំខាន់ និងធ្វើឲ្យប៉ះពាល់ ដល់កិត្តនាមរបស់ឧស្សាហកម្ម។ 

ក្រោយបង្ហាញ នូវសវនកម្មដែលគាំទ្រ ដោយរដ្ឋាភិបាល ស្តីពីការដើរថយក្រោយ នៅគម្រោងនុយក្លេអ៊ែ Flamanville 3 របស់ក្រុមហ៊ុន នៅក្នុងប្រទេសបារាំងនោះ លោក Le Maire បាននិយាយប្រាប់ សន្និសីទកាសែតមួយ ដូច្នេះថា “វិស័យនុយក្លេអ៊ែ ត្រូវតែដើរនៅលើផ្លូវដ៏ត្រឹមត្រូវ ហើយវាជាប្រស្នារមួយ ស្តីពីអធិបតេយ្យភាពថាមពល”។ 

លោក Le Maire តាមសេចក្តីរាយការណ៍ បាននិយាយបន្តទៀតថា នាយកប្រតិបត្តិនៃក្រុមហ៊ុន Jean-Bernard Levy នឹងមានរយៈពេលមួយខែ ដើម្បីបង្ហាញសំណើរបស់លោក ហើយរដ្ឋាភិបាល នឹងធ្វើការឆែកពិនិត្យមើលអំពីរបៀប ដែលពួកគេកំពុងតែត្រូវអនុវត្ត នៅចុងឆ្នាំ២០២០៕ 

ប្រែសម្រួល៖ប៉ាង កុង 

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top