ព័ត៌មានអន្តរជាតិ

អាមេរិក​ ចេញប្រតិបត្ដិការយន្ដហោះ ទម្លាក់គ្រាប់បែក​ B-52 ទៅសមុទ្រខាងកេីត​ ដេីម្បីឆ្លេីយតប នឹងការធ្វេីតេស្ដមីស៊ីលកូរ៉េខាងជេីង

វ៉ាស៊ីនតោន៖​ អ្នកតាមដានអាកាសចរណ៍ម្នាក់ បានលេីកឡេីងថាយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្រ្តអាមេរិក B-52 ចំនួន ២ គ្រឿងបានហោះលើសមុទ្រខាងកើត​ កាលពីសប្តាហ៍មុន នៅក្នុងបេសកកម្មមួយ ដែលត្រូវបានរចនាឡើង ដើម្បីបញ្ជូនការព្រមានឆ្លើយតបនឹងការបាញ់មីស៊ីលស៊េរីថ្មីរបស់កូរ៉េខាងជើង។

យន្តហោះទម្លាក់គ្រាប់បែក ដែលបានហោះចេញពីមូលដ្ឋានទ័ពអាកាស Andam របស់កោះហ្គាម​ “បានបំពេញបេសកកម្ម នៅសមុទ្រខាងកើត​ និង​ ប្រហែលជាសមុទ្រចិនខាងត្បូង។ 

យន្ដហោះទម្លាក់គ្រាប់បែកប្រភេទ​ B-52 ត្រូវបានគេចាត់ទុកថា ជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រ តំណាងរបស់សហរដ្ឋអាមេរិក រួមជាមួយមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) និងនាវាមុជទឹកមីស៊ីលផ្លោង៕

ដោយ​ ឈូក​ បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top