បរទេស៖រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman និងរដ្ឋមន្ត្រីថាមពលសហរដ្ឋអាមរិក លោក Rick Perry បានជួបគ្នានៅក្នុងទីក្រុងរីយ៉ាដនាថ្ងៃចន្ទសប្ដាហ៍នេះ ហើយនឹងធ្វើការងាររួមគ្នា ដើម្បីធានាដល់សន្តិសុខនៃការផ្គត់ផ្គង់ថាមពលពិភពលោក។
ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត SPA បានរាយការណ៍ថា រដ្ឋមន្ត្រីទាំងពីររូប បានពិភាក្សាគ្នាអំពីទីផ្សារប្រេង តួនាទីរបស់អង្គការ OPEC និងប្រទេសផលិតប្រេងនានានៅក្រៅអង្គការនេះ នៅក្នុងដំណើរសម្របសម្រួល ដល់ផលិតកម្មប្រយុទ្ធ ការសម្រេចឲ្យបាននូវស្ថិរភាពក្នុងទីផ្សារប្រេង និងការគម្រាមកំហែងដល់បរិវេណប្រេងនៅក្នុងតំបន់ឈូងសមុទ្រ ។
ក្រៅពីនោះ រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត តាមសេចក្តីរាយការណ៍ ក៏បានជួបជាមួយរដ្ឋមន្ត្រីប្រេងនីហ្សេរីយ៉ា លោក Timipre Sylva និងបានពិភាក្សាអំពីឱកាសវិនិយោគ រវាងប្រទេសទាំងពីរ ទីផ្សារប្រេង និងសហប្រតិបត្តិការក្នុងចំណោម ប្រទេសសមាជិកអង្គការ OPEC Plus ដើម្បីរក្សាស្ថិរភាពទីផ្សារ”៕
ប្រែសម្រួល៖ប៉ាង កុង