ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីឈីលី ប្តូរតំណែងរដ្ឋមន្ត្រី ៨រូប ឆ្លើយតបទៅនឹង ស្ថានការណ៍តវ៉ាប្រឆាំងបច្ចុប្បន្ន

Santiago: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី២៩ខែតុលានេះបានឲ្យដឹងថា ប្រធានាធិបតីឈីលីលោក Sebastian Pinera កាលពីថ្ងៃចន្ទម្សិលមិញនេះបានប្រកាសប្តូរតំណែងជំនួស រដ្ឋមន្រ្តីចំនួនប្រមាណជា៨ រូបដើម្បីឆ្លើយតបនឹងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដែលកំពុងបន្ត។

លោក Pinera បានថ្លែងនៅក្នុងពិធីមួយ នៅឯទីស្នាក់ការប្រធានាធិបតីថារដ្ឋាភិបាល របស់យើងបានទទួលស្គាល់ដឹងលឺនិងការស្នើសុំយ៉ាងច្បាស់ របស់ប្រជាជនឈីលី ដើម្បីឲ្យមានសាមគ្គីភាពគ្នាហើយគឺ សមទៅនឹងអ្វីដែលយើងគួរតែ ទទួលបានពីប្រទេសមួយ ដែលមានស្មើភាពគ្នានេះ ។

ក្នុងរដ្ឋមន្ត្រីទាំង៨រូបដែលត្រូវបាន ផ្លាស់ចេញមានដូចចារដ្ឋមហាផ្ទៃរដ្ឋមន្ត្រហិរញ្ញវត្ថុ រដ្ឋមន្ត្រីទទួលកិច្ចការងារ ប្រធានាធិបតីរដ្ឋមន្ត្រីសេដ្ឋកិច្ច ការងារធនធានជាតិ និងរដ្ឋមន្ត្រីកីឡាករផងដែរ។

ប្រជាជនប្រមាណ ១,២លាននាក់ បានធ្វើដំណើរតាមដងផ្លូវនៅកណ្តាលទីក្រុង Santiago កាលពីថ្ងៃសុក្របន្ទាប់ពីការធ្វើបាតុកម្មមួយសប្តាហ៍ ប្រឆាំងនឹងប្រាក់សោធន ដែលមានទំហំតិចនិងគុណភាព ទាបនៃប្រព័ន្ធអប់រំព្រមទាំង បញ្ហាសុខាមាលភាពជាពិសេសបញ្ហានៃការចំណាយខ្ពស់ ទៅលើសេវាកម្ម មូលដ្ឋានផងដែរ៕

ប្រែសម្រួល: ស៊ុន លី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×